
តុង សុប្រាជ្ញ បុរសកំពូលសំណាងបានទៅទស្សនាបាល់ទាត់នៅអង់គ្លេស៨ប្រកួត
លោក តុង សុប្រាជ្ញ អ្នកវិភាគសង្គមប្រចាំកាសែតភ្នំពេញប៉ុស្តិ៍។ ត្រូវបានគេអញ្ជើញចូលសន្និសីទ្ធមួយនៅទីក្រុងឡុងរយ:ពេលមួយសប្តាហ៍។ តែដោយសារចូលកីឡាបាល់ទាំងជាតិ និងអន្តរជាតិ ជាពិសេសក្លិប Arsenal តែម្តងដែលលោកងុបងុល Everything for Arsenal បានមានឱកាសមកដល់ទឹកដីអង់គ្លេសហើយ ក៏ឆ្លៀតមកមើលបាល់ផ្ទាល់តែម្តងទៅ ដែលធ្លាប់តែឃើញបន្តផ្ទាល់ក្នុងទូរទស្សន៍ឬក៏យូៗបានមើលផ្ទាល់ម្តងក្លិប Arsenal មកលេងនៅប្រទេសអាស៊ាន។ ក្នុងរយៈ២សប្ដាហ៍នេះពីថ្ងៃទី០២ ដល់១៨ ខែវិច្ឆិកានេះ លោកសុប្រាជ្ញ មានសំបុត្រទៅមើលបាល់គូរពិសេសៗ ដល់ទៅ៨គូររួមមាន ប្រ៉ើម៉្ញេលីក ឆែមពានលីក យូរ៉ូប៉ាលីក និងការប្រកួតលក្ខណ:មិត្តភាពអន្តរជាតិ។ ៨គូទាំងនោះរួមមាន…
ថ្ងៃ០៤ វិច្ឆិកា ២០១៨ ទៅមើលលីកអង់គ្លេស
Chelsea vs Crystal រួចបងឡើងឡានមកមើល
Arsenal vs Liverpool
ថ្ងៃ០៧ វិច្ឆិកា ២០១៨ ទៅមើលឆេមពានលីក
Tottenham Hotspurs vs PSV
ថ្ងៃ០៩ វិច្ឆិកា ២០១៨ ទៅមើលយូរ៉ូប៉ាលីក
Arsenal vs Sporting
ថ្ងៃ១១ វិច្ឆិកា ២០១៨ ទៅមើលលីកអង់គ្លេស
Liverpool vs Fulham រួចបងឡើងឡានមកមើល
Manchester City vs Manchester United
ថ្ងៃ១៥ វិច្ឆិកា ២០១៨ ទៅមើលបាល់មិត្តភាពអន្តរជាតិ
England vs USA
ថ្ងៃ១៦ វិច្ឆិកា ២០១៨ ទៅមើលបាល់មិត្តភាពអន្តរជាតិ
Brazil vs Uruguay
មកអង់គ្លេសលើកនេះលោកសុប្រាជ្ញពិតមានការភ្ញាក់ផ្អើលមែនមើលបាន៨ប្រកួតល្អៗចាប់ចិត្តចាប់អារម្មណ៍។ មកអង់គ្លេសលើកនេះ លោកសុប្រាជ្ញពិតមានការភ្ញាក់ផ្អើលមែនមើលបាន៨ប្រកួតល្អៗចាប់ចិត្តចាប់អារម្មណ៍។ លោកសុប្រាជ្ញ ធ្លាប់មកកាន់ទឹកដីអង់គ្លេសលើកដំបូងតាំងពីឆ្នាំ២០០៦ តែកាលណោះមកចំពេល World Cup កីឡាករទៅលេងនៅប្រទេសអាឡឺម៉ងអស់ ឡើងស្ងាត់ស្តាត។
ចឹងមានតែដើរមើលតាមស្តាត និងចូលក្នុងមើល Museum Stadium Tours បានក្លិបធំៗនៅប្រ៉ម៉េលីកទាំងអស់ បើទោះបីជានៅទីក្រុងផ្សេងៗគ្នាក៏ដោយ។ កាលណោះសំណាងបានជួប និងថតជាមួយ Craig Bellamy នៅAnfield ស្តាតរបស់ Liverpool មកម្តងនេះមើលបានច្រើនគូហើយសំខាស់ៗទៀត។ ក្រៅពីមើលការប្រកួតផ្ទាល់នេះ លោកសុប្រាជ្ញក៏មានផែនការលេងស្តាតរបស់សារិកាព្រៃ St James Park ដែរ រួចបន្តទៅលេងស្តាតOld Trafford ម្តងទៀតផងដែរ។ជានេះទៅទៀតលោកសុប្រាជ្ញ បានណាត់ជួបជាមួយនឹងមន្ត្រីក្លិប Arsenal នៅEmirates នៅព្រឹកថ្ងៃអង្គារក្រោយនេះ។ ការប្រជុំនេះក្នងគោលបំណងចង់ឲ្យអ្នកគាំទ្រក្លិបអាសឺណលនៅកម្ពុជា ទៅជាផ្លូវការ និងមានសមាជិកច្បាស់លាស់ទទួលស្គាល់ពីក្លិបអាសឺណលតែម្តង។ (Official Memberships)និងលោកសុប្រាជ្ញនឹងស្នើជាយោបល់ធ្វើយ៉ាងមិចនាំក្លិបអាសឺណលមកលេងនៅស្រុកខ្មែរយើងបាន?