ក្លិបទើបឡើងលីគកំពូលម៉ាឡេស៊ីយកអតីតគ្រូភ្នំពេញក្រោនទៅដឹកនាំ
អតីតគ្រូបង្គោលភ្នំពេញក្រោន លោក Bojan Hodak បានចុះកិច្ចសន្យាដឹកនាំក្លិប Kuala Lumpur United សម្រាប់រដូវកាល២០២១។
នាយកប្រតិបត្តិក្លិប Kuala Lumpur លោក Stanley Bernard និយាយថា វាជាការពិតដែលបុរសជនជាតិក្រូអាតខាងលើនឹងចូលដឹកនាំមួយរដូវកាល។
តាមពិតទៅ លោក Hodak មិនមែនជាមនុស្សប្លែកទេក្នុងតំបន់អាស៊ាន ដោយធ្លាប់ដឹកនាំភ្នំពេញក្រោនឈ្នះជើងឯកក្របខណ្ឌកំពូលកម្ពុជា២០១១។
លោកក៏ធ្លាប់ឈ្នះជើងឯកកំពូលម៉ាឡេស៊ី២លើកនៅ Kelantan (២០១២) និង Johor Darul Ta’zim (២០១៤)។
បុរសវ័យ៤៩ឆ្នាំបានដឹកនាំជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម១៩ឆ្នាំលើកពាន AFF U19 Championship ឆ្នាំ២០១៨ថែមទៀត។ ក្លិបចុងក្រោយបង្អស់ដែលលោកដឹកនាំ គឺ PSM Makassar នៅដើមឆ្នាំ២០២០៕