
មួយប្រកួតចុងក្រោយ មាត់ នូរុណ អាចប្រជែងពានស្បែកជើងមាសបានទេ?
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះនិងត្រូវបញ្ចប់ ខណៈដែលខ្សែប្រយុទ្ធវ័យក្មេង ម៉ាត់ នូរុណ កំពុងប្រជែងស្បែងជើងមាស ជាមួយកីឡាករបរទេស Privat និង Petro របស់ក្លិបព្រះខ័នរាជស្វាយរៀង ។
គិតត្រឹមសប្តាហ៍ទី១៧ កន្លងមកនេះ កីឡាករវ័យ ២១ ឆ្នាំ រកបានចំនួន ១៥ គ្រាប់ ខណៈដែលបុរសសញ្ជាតិកាមេរ៉ូន Privat រកបាន ១៦ គ្រាប់ ស្របពេលដែលមិត្តរួមក្រុមគេ Petro រកបាន ១៤ គ្រាប់។ យ៉ាងណាក្តីការប្រកួតដែលនៅសល់ត្រឹមមួយលើកទៀតប៉ុណ្ណោះ ដូច្នេះ ម៉ាត់ នូរុណ ត្រូវតែរកគ្រាប់បាល់អោយបានជាចាំបាច់ ដើម្បីប្រជែងដំណែងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ នារដូវកាល២០២០នេះ។
គួរបញ្ជាក់ផងដែរថា ជំនួបចុងក្រោយរបស់ បឹងកេត ត្រូវជួបជាមួយ ភ្នំពេញក្រោន ដែលលំបាកសម្រេច នូរុណ ស្វែងរកគ្រាប់បាល់ ព្រោះថា ៤ ប្រកួតកន្លងមកក្រុមជើងឯក ៦ សម័យកាលនេះមិនទាន់ចាញ់នោះទេ ស្របពេលដែល Privat និង Petro ត្រូវដឹកនាំក្រុម ប៉ះ ណាហ្គាវើលដ៍៕