Chelsea ចង់យកមន្ត្រីបច្ចេកទេសម្នាក់ពី PSG
ប្រធានក្លិប Chelsea លោក Todd Boehly បានទាក់ទងលោក Luis Campos ដែលជាទីប្រឹក្សា Paris Saint Germain ទៅកាន់ការងារជានាយកផ្នែកកីឡារបស់ខ្លួន។
សារព័ត៌មាន the Times រាយការណ៍ថា ថ្នាក់ដឹកនាំក្រុមតោខៀវចាប់អារម្មណ៍លើលោក Campos បន្ថែមទៀត ក្រោយតែងតាំងលោក Graham Potter ជាអ្នកចាត់ការថ្មី។ លោក Boehly មិនសូវសប្បាយចិត្តចំពោះការងាររៀបចំ និងគុណផលក្រុមនាពេលបច្ចុប្បន្ន។
បើតាមប្រភពដដែល លោក Graham Potter ក៏ចង់បាននាយកផ្នែកកីឡាថ្មីដែរដើម្បីចូលរួមជំរុញគម្រោងនៅ Stamford Bridge ឆ្ពោះទៅកាន់ភាពជោគជ័យ៕