បុគ្គលរូបនេះអាចជាកត្តាឱ្យលឹម អារុណ ផ្លាស់ទៅទ័ព
គ្រូបង្គោល ភា សុភ័ក្ត្រា ទំនងជាហេតុផលមួយដែលអតីតខ្សែបម្រើបឹងកេត និងណាហ្គាវើលដ៍សម្រេចចិត្តទៅចូលរួមជាមួយក្រុមមានមូលដ្ឋាននៅស្តាតចាស់។
លោក ភា សុភ័ក្ត្រា ដែលធ្លាប់បង្ហាត់អារុណក្នុងក្រុមយុវជនជម្រើសជាតិកម្ពុជាកន្លងមកនោះ ក៏ធ្លាប់បានសរសើរពីគុណភាពកូនកាត់ខ្មែរ-នូវែលហ្សេឡង់ផងដែរ។
លឹម អារុណរ៉េមិន បានមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាដំបូងក្នុងឆ្នាំ២០២១ ដោយចូលរួមជាមួយបឹងកេត មុនផ្ទេរទៅគិរីវង់សុខសែនជ័យ លើកិច្ចសន្យាខ្ចី ក្នុងជើងទី២ រដូវកាល២០២២។ ខែវិច្ឆិកា ឆ្នាំ២០២២ដដែល ពោលក្រោយចប់រដូវកាលមុន គេបានផ្ទេរជាអចិន្ត្រៃយ៍ទៅណាហ្គាវើលដ៍៕