Ange ជាគ្រូទី១ដែលទើបកាន់តំណែងនៅ PL តែអាចឈ្នះពានគ្រូល្អ៣ខែដំបូងជាប់គ្នា
អ្នកចាត់ការ Tottenham Hotspur លោក Ange Postecoglou បានជាប់ជាគ្រូល្អនៅ Premier League ប្រចាំខែតុលា។
បុរសជនជាតិអូស្ត្រាលីបានបង្កើតកំណត់ត្រាជាគ្រូទើបចូលកាន់តំណែងរដូវកាលដំបូងនៅលីគកំពូលអង់គ្លេស តែបានពានខាងលើដល់ទៅ៣ដងជាប់គ្នា។
ក្នុងខែតុលា Spurs បានឈ្នះ Luton, Fulham និង Crystal Palace តែបានចាញ់ Chelsea កាលថ្ងៃចន្ទកន្លងទៅ។
Tottenham កំពុងឈរលេខ២ មាន២៦ពិន្ទុពីការប្រកួត១១លើក ក្រោមក្រុមកំពូលតារាង Manchester City ១ពិន្ទុ៕