វិសាខា ឡើងប៉ះ ព្រៃវែង ក្រោយឈ្នះ បឹងកេត ដោយបាល់ ១១មែ៉ត្រ
ក្រុមបាល់ទាត់ វិសាខា បានយកឈ្នះម្ចាស់ភ្ញៀវ បឹងកេតដោយបាល់ប៉េណាំទីលទ្ធផល ៤ ទល់ ៣ នាកីឡដ្នាន ព្រីនស៍ ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ជាតិ) វគ្គ៨ ក្រុមចុងក្រោយជើងទី២ បន្ទាប់ពីលទ្ធផលសរុបទាំងពីរជើងលទ្ធផល ៤ ទល់ ៤ ទើបមានការទាត់បាល់ ១១មែ៉ត្រកាត់សេចក្តី ។ ជើងទី១ ទឹកដី បឹងកេត ស្មើគ្នា ១ ទល់ ១ ខណ: ជើងទី២ ថ្ងៃនេះស្មើគ្នា ៣ ទល់ ៣ ។
ដូច្នេះ វិសាខា ត្រូវប៉ះក្រុម ព្រៃវែង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ ខណៈ ភ្នំពេញក្រោន ជួប ណាហ្គាវើលដ៍ ៕