Benzema ថាមិនឈប់ធ្វើរឿងនេះឡើយដរាបណាគេនៅ Real Madrid
បន្ទាប់ពី Benzema ស៊ុត៣គ្រាប់ទល់ក្រុមយក្ស PSG បានធ្វើឲ្យកក្រើកពេញពិភពលោកថាគេអាចធ្វើបាន ។ យ៉ាងណាមិញក្រោយចប់ការប្រកួត Karim Benzema និយាយថា “ខ្ញុំមានមោទនភាពដែលបានក្លាយជាអ្នកស៊ុតបញ្ចូលទីល្អបំផុតទីបីក្នុងប្រវត្តិសាស្រ្ត Real Madrid ប៉ុន្តែខ្ញុំមិនឈប់ទេ ខ្ញុំចង់ស៊ុតបញ្ចូលទីម្តងហើយម្តងទៀត” ។
“Real Madrid នៅតែពុះពារទៅមុខហើយយើងនឹងមិនបោះបង់ចោលឡើយ។ យើងត្រូវនិយាយអរគុណដល់អ្នកគាំទ្រ Real Madrid ពួកគេជាពិសេសសម្រាប់ការប្រកួតទល់ PSG ៕
-Monsoon-