
ខ្សែបម្រើ Raheem Sterling ឈ្នះពានកីឡាករល្អជាលើកទី២នៅ Premier League (មានវីដេអូ)
ខ្សែបម្រើ Raheem Sterling របស់ Manchester City ជាប់ឈ្មោះជាកីឡាករល្អនៅក្របខណ្ឌ Premier League ប្រចាំខែវិច្ឆិកា។
កីឡាករវ័យ២៤ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី៣គ្រាប់ និងបង្កើតឱកាស៣លើកបន្ថែមទៀតនៅក្នុងការប្រកួតលីគ៣ដងរបស់ Man City។
នេះជាលើកទី២ដែលអតីតសមាជិក Liverpool ទទួលបានងារខ្ពស់ដូចខាងលើ បន្ទាប់ពីឈ្នះម្ដងកាលខែសីហាឆ្នាំ២០១៦ ពោលគឺមួយឆ្នាំបន្ទាប់ពីចូលរួមជាមួយក្រុមមេឃខៀវ។
Three goals. Three assists. One special month. Your EA SPORTS FIFA Player of the Month for November – Raheem Sterling ? #PLAwards
Posted by Premier League on Wednesday, 12 December 2018