កៅអីមានខ្នងផ្អែកនៅពហុកីឡដ្ឋានជាតិត្រូវបានបំពាក់រួចរាល់ហើយ
ការបំពាក់កៅអីមានបង្អែកថ្មី ដែលស្របតាមស្តង់ដាគោលការណ៍ FIFA និង AFC នៅពហុកីឡដ្ឋានជាតិ រួចរាល់ជាស្ថាពរហើយ។ នេះបើតាមការផុសពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានថ្លែងអំណរគុណដល់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដែលបានផ្តល់ជំនួយ ជាកញ្ចប់ថវិកា ដើម្បីឲ្យគម្រោងនៃការតម្លើងកៅអីមានបង្អែកថ្មីនេះសម្រេចបាន។
ដូច្នេះ ពហុកីឡដ្ឋានជាតិ អាចត្រៀមទទួលស្វាគមន៍ការប្រកួតអន្តរជាតិ ជាមួយស្តង់ដារបស់ FIFA និង AFC សម្រាប់គ្រប់កន្លែងអង្គុយទាំងអស់៕