
ខ្សែបម្រើ Jadon Sancho ថាខ្លួនពេញចិត្តលេងជាមួយនឹង Borussia Dortmund
ខ្សែបម្រើ Jadon Sancho បានចេញមុខមកបំបែកភាពស្ងប់ស្ងាត់ ដោយនិយាយអំពីរឿងរ៉ាវនៃពាក្យចចាមអារ៉ាមនៃការផ្ទេរទៅកាន់ Manchester United នាពេលថ្មីៗនេះ ដោយអតីតយុវជន Man City បាននិយាយថារូបគេពេញចិត្តនឹងនៅ Borussia Dortmund ជាបន្តទៀត។
កីឡាករវ័យ២០ឆ្នាំបាននិយាយប្រាប់ BVB-TV ថា៖ “ខ្ញុំពេញចិត្តនឹងលេងនៅទីនេះ យើងមានកីឡាករល្អក្មេងៗជាច្រើន ហើយខ្ញុំរីករាយនឹងលេងជាមួយពួកគេនៅលើទីលាន និងចែករំលែកចំណេះដឹងជាមួយពួកគេ។
គួរឱ្យដឹងថា ខ្សែបម្រើអង់គ្លេសបានបង្ហាញខ្លួន៤៥នាទីផងដែរក្នុងការប្រកួតមិត្តភាពកាលពីម្សិលមិញដែល Borussia Dortmund បំបាក់ក្រុមអូទ្រីស Rheindorf Altach ៦ទល់នឹង០។