
Jose Mourinho ថា Tammy Abraham កំពុងឋិតក្នុងកម្រិតកំពូលនិងមិនលក់គេចេញនោះទេ
ក្លឹប AS Roma មិនមានបំណងលក់ Tammy Abraham នៅរដូវក្តៅនេះទេ។ ខណៈដែលកីឡាករអង់គ្លេសរូបនេះកំពុងតែបង្ហាញទម្រង់ឋិតក្នុងកម្រិតកំពូលនៅក្នុងប្រទេសអុីតាលី ។
ក្នុងនោះលោក José Mourinho បញ្ចាក់ថា Abraham កំពុងតែរីករាយនៅទីនេះនិងជីវិតផ្ទាល់ខ្លួននៅក្នុងប្រទេសអ៊ីតាលី ក្រោយពីស៊ុតបាន ២៣គ្រាប់ក្នុងចំនោម ៤០ប្រកួតគ្រប់កម្មវិធី ។
សូមបញ្ចាក់ថា ក្លឹបផ្សេងអាចទិញ Tammy Abraham បានគឺចាប់ពីខែកក្កដា ឆ្នាំ 2023 ហើយមានតម្លៃ 80 លានអឺរ៉ូ។
-Monsoon