Takefusa Kubo មិនទាន់បញ្ចេញសមត្ថភាពនៅ Real Madrid ផង ក៏ត្រូវបានក្លឹបផ្សេងខ្ជីជើងទៅបាត់
តារាបាល់ទាត់ទើបរះថ្មី Takefusa Kubo របស់ស្តេចស Real Madrid បានចូលរួមជាមួយក្រុមថ្មី Mallorca ក្នុងលក្ខ័ណខ្ជីជើងពេញមួយរដូវកាល។
Kubo ដែលធ្លាប់ជាយុវជនរបស់អ្នកមានបុណ្យ Barcelona អំឡុងឆ្នាំ ២០១១-២០១៥ បានសំរេចចិត្តចាកចេញពី FC Tokyo ចូលរួមជាមួយ Real Madrid ក្រោយបញ្ចប់រដូវកាល ២០១៨/២០១៩ កន្លងទៅ។
បើទោះជាបច្ចុប្បន្ន ខ្សែបំរើប្រយុទ្ធ Marco Asensio កំពុងមានបញ្ហារបួសរយៈពេលយូរក៏ដោយ ហើយក្រុមស្តេចសកំពុងត្រូវការអ្នកជំនួសកន្លែង ក៏កីឡាករវ៍យ១៨ឆ្នាំយល់ថា រូបគេត្រូវដកស្រង់បទពិសោធន៏ពីមជ្ឈដ្ឋានផ្សេងៗទៀតអោយបានច្រើនមុននិងក្លាយជាកីឡាករកំពូលរបស់ Real Madrid ក្នុងថ្ងៃអនាគត់។
យ៉ាងណាក៏ដោយការខ្ជីជើងនេះ មិនមានលក្ខ័ណទិញយកនោះទេ ដូច្នេះ Kubo អាចត្រឡប់មកលេងអោយ Real Madrid នៅរដូវកាលក្រោយវិញបាន៕