អតីតកីឡាករ Barca ទាត់ចូលក្រុមចាស់ឲ្យ Sevilla ឈ្នះនៅ Copa del Rey
Ivan Rakitic បានទាត់បញ្ចូលទីមួយគ្រាប់បញ្ចូលសំណាញ់ FC Barcelona រួមចំណែកឲ្យ Sevilla ឈ្នះ ២ទល់នឹង០ ក្នុងការប្រកួតពានរង្វាន់ Copa del Rey ជើងទីមួយ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
គ្រាប់បាល់របស់អតីតកីឡាករ Barca រូបនេះកើតឡើងនាទី៨៥។ គ្រាប់ទីមួយរកបានដោយ Jules Kounde ដោយអូសផុតកូនក្រុមលោក Ronald Koeman ដល់ទៅ៤នាក់ និងទាត់បញ្ចូលទីយ៉ាងល្អ។
Rakitic បានចូលរួមជាមួយ Sevilla ពី FC Barcelona កាលខែសីហា ឆ្នាំ២០២០ ល់ើកិច្ចសន្យា៤ឆ្នាំ ក្រោយរួមចំណែកឈ្នះពានរង្វាន់តូចធំ១១គ្រឿង។ តាមពិតទៅ កីឡាករវ័យ៣២ឆ្នាំក៏ធ្លាប់ជាកីឡាករ Sevilla ពីរដូវកាល២០១១ដល់២០១៤ មុនផ្លាស់ទៅ Barca។
ដោយឡែក ការមិនរបូតគ្រាប់បាល់នេះក៏ផ្ដល់ទំនុកចិត្តដល់ Sevilla មុនជើងទី២នៅកីឡដ្ឋាន Camp Nou ថ្ងៃទី០៣ ខែមីនា។ គេចាំបានថា កាល៣ឆ្នាំមុន Barca ក៏ធ្លាប់ឈ្នះ Sevilla ៥ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
ចំណែក Athletic Bilbao នឹងត្រូវប៉ះ Levante នៅថ្ងៃនេះសម្រាប់ជើងទីមួយ៕