Pep សរសើរកូនក្រុមដែលបានបង្កើតកំណត់ត្រាថ្មីនៅអង់គ្លេស
អ្នកចាត់ការ Manchester City លោក Pep Guardiola បាននិយាយសរសើរកូនក្រុមរបស់លោកដែលបានបង្កើតកំណត់ត្រាក្នុងក្របខណ្ឌបាល់ទាត់អង់គ្លេស បន្ទាប់ពីយកឈ្នះ Swansea City ១ទល់នឹង៣ ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ FA Cup។
ខ្សែការពារ Kyle Walker, Raheem Sterling និង Gabriel Jesus រកបានម្នាក់មួយគ្រាប់ និងជាជ័យជម្នះលើកទី១៥ជាប់គ្នាពីការប្រកួតក្នុងស្រុក។ នេះមានន័យថា ជាកំណត់ត្រាថ្មី វ៉ាដាច់ការឈ្នះ១៤លើកជាប់ៗគ្នាធ្វើបានដោយក្លិប Preston North End ធ្វើបានក្នុងរដូវកាល១៨៩១/១៨៩២ និង Arsenal រដូវកាល១៩៨៧/១៩៨៨។
លោក Pep Guardiola លើកឡើងថា កូនក្រុមរបស់លោកពិតជាពិសេសខ្លាំងណាស់។ លោកទទួលស្គាល់កំណត់ត្រានេះនឹងត្រូវបានបំបែកនាពេលណាមួយ តែពិតជាពិសេសសម្រាប់ក្រុមលោក។
Manchester City នៅមានឱកាសដណ្ដើមបានជើងឯក៤កម្មវិធីផ្សេងៗគ្នា ខណៈបច្ចុប្បន្នពួកគេកំពុងគ្រប់គ្រងកំពូលតារាង Premier League និងបានឡើងផ្ដាច់ព្រ័ត្រ League Cup។ ចំណែកនៅ UEFA Champions League ឯណោះវិញ ពួកគេត្រូវជួប Borussia Monchengladbach វគ្គ១៦ក្រុមចុងក្រោយ៕