លីគ២កម្ពុជានឹងមានក្រុមយុវជនពីលីគកំពូលចូលរួម
បើតាមព័ត៌មានគួរទុកចិត្ត ក្របខណ្ឌទី២ ឬ Cambodian League 2 នឹងមានក្រុមយុវជនរបស់ក្រុមវិសាខា, កងយោធពលខេមរភូមិន្ទ និងអាយអេសអាយដង្កោសែនជ័យចូលរួម ក្នុងរដូវកាល២០២៣/២០២៤ ខាងមុខ។
សម្រាប់ចំនួនក្រុមចូលរួមអាចនឹងមាន៨ក្រុម ក្រោយក្រុមមួយចំនួនដូចជាអគ្គិសនីកម្ពុជា, សូលទីឡូអង្គរ, កោះកុងអេហ្វស៊ី, ត្បូងឃ្មុំ និងបន្ទាយមានជ័យបានដកខ្លួន។
គួរដឹងដែរថា សម្រាប់រដូវកាលចាស់២០២២ អគ្គិសនីកម្ពុជា ជាម្ចាស់ជើងឯក Cambodian League 2៕