Mix Categorized
-
ថៃប៉ះតៃប៉ិ និងហុងកុង មិត្តភាពខែមិថុនា នេះ
ម្ចាស់ជើងឯកអាស៊ានថៃនឹងប្រកួតជាមួយចិនតៃប៉ិ និងហុងកុងអំឡុង FIFA’s Day ក្នុងខែនេះ។ ក្រុមរបស់គ្រូបង្គោល Alexandre Polking នឹងប្រកួតជាមួយក្រុមចិនតៃប៉ិនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិ Kaohsiung ខណៈការប្រកួតតទល់ក្រុមហុងកុង នឹងធ្វើឡើងនៅថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2023 នៅកីឡដ្ឋាន Hong Kong ។ លោក ... -
សូលទីឡូអង្គររំសាយជាផ្លូវការ
លោក Keisuke Honda បានប្រកាសជាផ្លូវការពីការរំសាយក្លិបបាល់ទាត់សូលទីឡូអង្គរ នៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៣ នេះ។ ស្ថាបនិកក្រុមដដែលបានសរសេរបែបនេះ “៖ ប្រជាជនកម្ពុជា និងខេត្តសៀមរាប! ខ្ញុំមានដំណឹងមួយជម្រាបជូនអ្នក យើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លឹប Soltilo Angkor FC ដែលយើងបានដំណើរការតាំងពីឆ្នាំ ២០១៧។ ពួកយើងបានដំណើរការក្លឹបនេះអស់រយៈពេលប្រាំមួយឆ្នាំមកហើយជាមួយនឹងគោលគំនិតចង់ធ្វើឱ្យបាល់ទាត់មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ជនបទផងដែរ។ ជាអកុសល យើងមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភនៅពេលនេះបានទេ ហើយយើងមិនមានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តឈប់បន្តប្រតិបត្តិការនេះតទៅទៀត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ... -
ឯកឧត្ដម សៅ សុខា លាឈប់ពីតំណែងប្រធានសហព័ន្ធ
ឯកឧត្ដម សៅ សុខា បានប្រកាសលាឈប់ពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងប្រគល់ការងារឱ្យឯកឧត្ដមអនុប្រធាន ខៀវ សាម៉េត មើលការខុសត្រូវក្នុងនាមប្រធានស្ដីទី។ ឯកឧត្ដម សៅ សុខា បានសរសេរបែបនេះ “៖ បន្ទាប់ពីបរាជ័យក្នុងការប្រកួតចម្រុះក្នុងពូលA ក្នុងព្រិត្តិការណ៍ sea games ខ្ញុំគោរពនូវការសន្យា ដើម្បី បង្ហាញ នូវស្មារតីទទួលខុសត្រូវ ខ្ញុំសូមប្រកាសលាលែងពីតំណែងប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ចាប់ពីរាត្រីថ្ងៃ អាទិត្យ ទី ០៧ ខែ ... -
Barcelona បន្តឈ្នះ Real Madrid នៅ La Liga
Barcelona ឈ្នះ Real Madrid ២ទល់នឹង១ ក្នុងការប្រកួតក្របខណ្ឌ La Liga សប្ដាហ៍ទី២៦។ ជ័យជម្នះនេះធ្វើឲ្យក្រុមកំពូលតារាង Barcelona បង្កើនការនាំមុខលើក្រុមលេខ២ Real Madrid ចំនួន១២ពិន្ទុ។ Real Madrid បាននាំមុខមុនក្នុងនាទីទី០៩ ដោយការភ្លាត់ចូលទីខ្លួនឯងពី Ronald Araujo ក្រោយព្យាយាមសង្គ្រោះការ cross ពី Vinicius Jr.។ ... -
Crystal Palace ពិចារណាយក Hodgson មកវិញ ក្រោយដេញ Viera
លោក Roy Hodgson អតីតអ្នកចាត់ការ Crystal Palace កំពុងត្រូវបានចាត់ទុកថាជាជម្រើសមួយក្នុងការចូលកាន់តំណែងនៅ Selhurst Park បន្ទាប់ពីការបណ្តេញលោក Patrick Vieira ។ Vieira អាយុ៤៦ឆ្នាំត្រូវបានបណ្តេញចេញកាលពីថ្ងៃសុក្រ ១៧ ខែមីនាឆ្នាំ២០២៣ បន្ទាប់ពី១២ប្រកួតមិនដែលឈ្នះ។ វានឹងក្លាយជាការវិលត្រឡប់ដ៏គួរឲ្យកត់សម្គាល់សម្រាប់អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស Hodgson ដែលត្រូវបានជំនួសដោយ Vieira ក្នុងខែកក្កដា ឆ្នាំ២០២១។ គ្រូបង្គោលអាយុក្រោម២១ឆ្នាំលោក Paddy ... -
Newcastle និង Arsenal កំពុងប្រជែងគ្នាយកកីឡាករអន្តរជាតិស៊ែប៊ី
(BC-99) កីឡាករអន្តរជាតិស៊ែប៊ី Sergej Milinkovic-Savic កំពុងក្លាយជាគោលដៅរបស់ Arsenal និង Newcastle។ ខ្សែបម្រើវ័យ 27 ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថាបានប្រាប់ប្រធានក្រុម Lazio ថាគាត់ចង់បន្តការប្រកួតប្រជែងនៅក្របខណ្ឌថ្មីខណៈដែលមានក្លឹប Arsenal និង Newcastle កំពុងប្រជែងគ្នាដើម្បីដណ្តើមបានស្នាមហត្ថលេខារបស់កីឡាកររូបនេះ។ បន្ទាប់ពីរយៈពេលប្រាំពីរឆ្នាំកន្លះ និងការបង្ហាញខ្លួនជាង 300 ដងឱ្យ Lazio ក្នុងនាមជាខ្សែបម្រើរកគ្រាប់បាល់ដ៏ជំនាញពេលនេះ Milinkovic-Savic បានឈានដល់ការសម្រេចចិត្តចុងក្រោយរបស់ខ្លួនថាគួរតែទៅប្រកបអាជីពនៅទឹកដីថ្មីណាមួយដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន។ ថ្វីត្បិតតែនៅលើកំពូងតារាងអស់ពាក់កណ្តាលរដូវកាលនេះក៏ដោយ ... -
Al Hilal ចង់បាន Messi ក្នុងតម្លៃបំបែកកំណត់ត្រារបស់ Ronaldo ដើម្បីប្រជែងជាមួយ Al Nassr
(BC-99) Al Hilal ចង់បានកីឡាករម្ចាស់ពានរង្វាន់ World Cup 2022 Lionel Messi យកទៅប្រជែងជាមួយ Ronaldo របស់ក្រុម Al Nassr ក្នុងការផ្ទេរ 245 លានផោនក្នុងមួយឆ្នាំ។ បើយោងតាមសារព័ត៌មានរបស់ចក្រភពអង់គ្លេស The Sun បានឱ្យដឹងថា Lionel Messi កំពុងត្រូវបានក្លឹបនៅ អារ៉ាប៊ីសាអូឌីត Al ... -
Arsenal កំពុងពិភាក្សាដើម្បីចុះហត្ថលេខាលើ Eden Hazard
(BC-99) Arsenal កំពុងពិភាក្សាដើម្បីចុះហត្ថលេខាលើ Eden Hazard ប៉ុន្តែកំពុងតែមានបញ្ហាប្រឈមដោយការបង់ថ្លៃដ៏ច្រើនសម្រាប់សន្លឹកអាត់របស់ Real Madrid ម្នាក់នេះ! Eden Hazard ដែលជាខ្សែប្រយុទ្ធលែងសូវមានចំណាប់អារម្មណ៍របស់ Real Madrid ធ្លាប់បានចំណាយពេល 7 ឆ្នាំនៅក្នុង Premier League ជាមួយ Chelsea ដែរនោះពេលនេះត្រូវបានក្លឹបកាំភ្លើងធំ Arsenal កំពុងពិភាក្សាដើម្បីចុះហត្ថលេខារូបគេពីទឹកដី Santiago Benabeu ... -
គ្រូបង្វឹក Chelsea ស្ពឹកមុខពេលអ្នកគាំទ្ររបស់ខ្លួនច្រៀងបញ្ឈឺ
(BC-99) វាជាលើកទី2ហើយក្នុងរយៈពេលតែ3ថ្ងៃប៉ុណ្ណោះដែលក្រុមតោខៀវ Chelsea របស់លោក Graham Potter បានភ្លាត់ស្នៀតចាញ់ក្រុមមេឃខៀវ Manchester City ទាំងនៅក្នុងក្របខណ្ឌ Premier League និងពានរង្វាន់ FA Cup ។ Manchester City ដែលដឹកនាំដោយគ្រូបង្វឹក Pep Gaurdiola នៅតែមានប្រៀបជាងក្រុម Chelsea នៅពេលដែលពួកគេបានប៉ះគ្នាម្តងទៀតនៅក្របខណ្ឌ FA Cup ... -
តារាឆ្នើមរបស់ក្លឹប Man Utd កីឡាករ Antony ជួបគ្រោះថ្នាក់ចរាចរណ៍
អត្ថបទដោយ BC99 តារាឆ្នើមរបស់ក្លឹប Manchester United កីឡាករ Antony ទើបតែបង្ហើបប្រាប់ពីភាពភ័យខ្លាចរបស់ខ្លួនបន្ទាប់ពីបានជិះរថយន្តស្ព័រ BMW បង្ករជាគ្រោះថ្នាក់នៅលើផ្លូវហាយវេនៅថ្ងៃចូលឆ្នាំសកល។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានធ្វើឱ្យឡានសេរ៊ីទុះនើប X6 របស់ខ្លួនរងនូវការខូចខាតជាអន្លើនៅលើផ្លូវហាយវេបន្ទាប់ការប្រកួតរបស់ក្រុម Man Utd ដែលបានយកឈ្នះទៅលើក្រុម Wolves ដោយលទ្ធផល 1-0 នាពេលកន្លងមក។ ប៉ូលីសត្រូវបានគេហៅទៅកាន់កន្លែងកើតហេតុនៅជិតផ្ទះរបស់កីឡាកររូបនេះនៅសង្កាត់ Hale នាទីក្រុង Manchester ។ ...