ខ្សែបម្រើថៃ Ekanit Panya តកុងត្រានៅក្លិបលីគកំពូលជប៉ុន
ក្លឹបជប៉ុន Urawa Red Diamonds បានបន្ដកិច្ចសន្យាខ្ចី ខ្សែបម្រើថៃ Ekanit Panya របស់ក្លឹប Muangthong United មួយរដូវកាលបន្ថែមទៀត។
កីឡាករវ័យ២៤ឆ្នាំ បង្ហាញខ្លួន១១លើកសម្រាប់ Urawa Reds នារដូវកាលមុន ដោយរកគ្រាប់បាល់បញ្ចូលទីបានមួយគ្រាប់ និង assist ១គ្រាប់ផងដែរ។
អតីតសមាជិក Chiangrai United បានចូលរួមជាមួយ Urawa លើកិច្ចសន្យាពី Muangthong ក្នុងខែមិថុនា ឆ្នាំ២០២៣។ គេក្លាយជាកីឡាករថៃទី១ក្នុងប្រវត្តិសាស្ត្រដែលបានចូលលេងនៅ FIFA Club World Cup៕