ព័ត៌មានចចាមអារ៉ាម Real Madrid ប្រជែងជាមួយ Man Utd លើ Sancho ខណៈដែល Inter ចង់បាន Aguero ប្តូរជាមួយ Skriniar
(BC-99)
តើជា Real Madrid ឬ Manchester United?
ក្លិបយក្សអ៊ឺរ៉ុបទាំង ២ នេះហាក់ដូចជាក្លាយទៅជាជំរើសដ៏ល្អបំផុតសំរាប់កីឡាករ Jadon Sancho ដែលមានចិត្តចង់ផ្លាស់ប្តូរចេញពី Borussia Dortmund ។
យោងតាមសារព័ត៌មាន Le10 Sport បាន ឲ្យដឹង ថាក្រុម Real Madrid និង Manchester United នឹងឈានមុខគេដើម្បីចុះហត្ថលេខាលើតារាឆ្នើម Jadon Sancho របស់ Borussia Dortmund ។
Sancho ត្រូវបានក្លឹបធំៗនៅបអឺរ៉ុបធ្វើការចាប់អារម្មណ៍និងចង់បានរូបគេទៅលេងជាមួយដែលក្រៅពី United និង Madrid ក៏មាន Chelsea, Liverpool, Barcelona និង Paris Saint-Germain ដែរ។
នៅលើគេហទំព័រព័ត៌មានជាតិអេស្ប៉ាញឯណោះវិញបានសរសេរថាលោក Zinedine Zidane ចង់នាំ Sancho មកកាន់ Madrid ខណៈដែល Dortmund បានប្រឹងប្រែងទាមទារថ្លៃឈ្នួលដ៏ច្រើន។
តើ Inter Milan អាចសម្រេចគោលដៅរបស់ខ្លួនបានដែរឬទេ?
តាមសេចក្តីរាយការណ៍មួយបានអោយដឹងថាក្រុម Inter កំពុងសម្លឹងឃើញតារាឆ្នើមរបស់ក្លិប Manchester City គឺ Aguero ដែលពួកគេអាចសម្រេចធ្វើការព្រមព្រៀងមួយដែលជាការប្តូរគ្នាជាមួយខ្សែការពារ Skriniar របស់ក្រុមដែលមានរហសហ្សនាម Nerazzurri នេះ។ ហេតុដែល Inter ត្រូវការខ្សែប្រយុទ្ធមួយរូបជាចាំបាច់យ៉ាងដូច្នេះក៏ព្រោះតែក្រុមអ្នកមានបុណ្យ Barcelona ក៏កំពុងសម្លឹងឃើញខ្សែប្រយុទ្ធអាហ្សង់ទីនរបស់ Inter Milan Lautaro Martinez។ ហើយការចង់ដោះដូរយក Aguero ក៏ព្រោះតែលោក Pep Guardiola កំពុងតែចង់ពង្រឹងផ្នែកការពាររបស់ពួកគេ។