ឡុង ជិន សុំទោសម្ចាស់ក្លិបជាលើកទី២ ក្រោយជាប់ពិន័យ
អ្នកប្រដាល់គុនខ្មែរ ឡុង ជិន បានចេញមុខសុំទោសអ្នកស្រី ឡុង រ៉ាវី ម្ចាស់ក្លិបប្រដាល់ខ្លារខិនមានរិទ្ធ ជាលើកទី២ បន្ទាប់ពីរូបគេជាប់ពិន័យមិនអាចឡើងសង្វៀនបាន ។
ឡុង ជិន ដែលជាជើងខ្លាំងប្រចាំក្លិបដែលមានម្ចាស់ជាស្ត្រី រូបនេះដោយសារមិនគោរពវិន័យក្នុងក្លិប ធ្វើអោយម្ចាស់ក្លិបសម្រេចដាក់ពិន័យមិនអោយប្រកួតរយ:ពេល៣ខែ ។
ម្ចាស់ខ្សែក្រវាត់២គ្រឿន រូបនេះបានចេញមុខទទួលកំហុសរបស់ខ្លួន ហើយសុំចូលហ្វឹកហាត់វិញ ដើម្បីអោយ ម្ចាស់ក្លិបដាក់ឈ្មោះបានប្រកួតវិញ យ៉ាងណាម្ចាស់ក្លិបមិនទាន់ចេញមុខឆ្លើយតបនោះទេ ៕