ឃុន ឌីម៉ា កំណត់ខែ វិច្ឆិកា ឡើងសង្វៀន ប៉ុន្តែត្រូវជួបរឿងខកចិត្ត
បន្ទាប់ពីស្ថានភាពរបួសបានធូរស្រាលច្រើននឹងបានហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិមួយរយ:កន្លង ឃុន ឌីម៉ា បានកំណត់យកខែ វិច្ឆិកា ឆ្នាំ ២០២០ ដើម្បីវិលមកសង្វៀន គុនខ្មែរ វិញ ប៉ុន្តែត្រូវជួបរឿងខកចិត្តដោយត្រូវពន្យាពេល បន្តទៀត ។
លោក ហេង ប៊ុនឃីម ដែលជាឪពុករបស់ ឌីម៉ា បានបញ្ជាក់ថា កូនប្រុសរបស់លោកបានបង្ហើបប្រាប់ថា បើការហ្វឹកហាត់ ហើយស្ថានភាពរបស់ល្អដូចរាល់ថ្ងៃ រូបគេនឹងដាក់ឈ្មោះឡើងប្រកួតក្នុង ខែ វិច្ឆិកា នេះ ប៉ុន្តែអ្វីៗត្រូវខកចិត្ត បន្ទាប់ពី ឌីម៉ា ព្យាយាមហាត់ទាត់ដើម្បីចង់ដឹងថា ជាបាន១០០ភាគរយដែររឺអត់? ហើយក៏ចាប់ផ្ដើមឈឺនៅកន្លែងសរសៃរជង្គង់ដដែល ធ្វើអោយគេសម្រេចថា មិនអាចឡើងសង្វៀននៅ ខែ វិច្ឆិកា នេះបាននោះទេ ។ ដូចនេះរូបគេបន្តពន្យាការឡើងសង្វៀដោយមិនទាន់កំណត់បាន ។
សូមបញ្ជាក់ថា បច្ចុប្បន្នម្ចាស់មេដាយមាសស៊ីហ្គេម ២០១៧ កំពុងហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិគុនខ្មែរ ក្រោយសម្រាកវះកាត់ព្យាបាលរបួសសរសៃរជង្គង់នៅប្រទេសថៃជិត២ឆ្នាំកន្លងមក ដោយទើបវិលចូលហាត់បាន២ខែវិញតែប៉ុណ្ណោះ ក្នុងក្រុមជម្រើសជាតិគុនខ្មែរ៕