តោះ!!! ទៅមើលរឿងរ៉ាវប្រវត្តិបាល់ទាត់មួយចំនួនបានកើតឡើងនៅថ្ងៃនេះ ក្នុងខែមករា
ថ្ងៃនេះ ខែនេះ កាលពីឆ្នាំ២០១៦ Zizou ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ Real Madrid
សមទ្ធិផលពេលដឹកនាំចន្លោះពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០១៨ បានជួយអោយ Real Madrid ឈ្នះពានជាច្រើនដូចជាៈ La Liga 1, UEFA Champions League 3, FIFA Club World Cup 2, UEFA Super Cup 2, Supercopa de Espana 1 ។ យ៉ាងណាក្រោយពេលជួយអោយស្តេចសឈ្នះពាន UCL បាន៣លើក Zizou ក៏លាលែងពីដំណែងជាគ្រូបង្វឹកដ៏ជោគជ័យផងដែរ។
ថ្ងៃនេះ ខែនេះ កាលពីឆ្នាំ២០១៥ Fernando Torres បានត្រលប់មកកាន់ទឹកដី Vicente Calderon វិញ
មានប្រិយមិត្ត ៤៥០០នាក់បានមកស្វាគមន៏ការវិលត្រឡប់មកកាន់ទឹកដី Vicente Calderon របស់ខ្សែប្រយុទ្ធកំពូលថ្វីជើង Fernando Torres បន្ទាប់ពីស្ពាយបង្វិចចាកចេញពី AT.Madrid កាលពីឆ្នាំ២០០៧ ដើម្បីទៅចូលរួមជាមួយក្លឹបជាច្រើនដូចជា Liverpool, Chelsea និង AC Milan ។ បច្ចុប្បន្នខ្សែប្រយុទ្ធជនជាតិអេស្បាញ កំពុងប្រកបអាជីពនៅលីគបាល់ទាត់ជប៉ុន ក្នុងក្លឹប Sagan Tosu។ ការប្រលកក្នុងសមរភូមិបាល់ទាត់អឺរ៉ុបកីឡាវ័យ ៣៤ឆ្នាំ ធ្លាប់ឈ្នះពានធំៗជាច្រើនដូចជាៈ UEFA Champions League 1 និង UEFA Europa League 2 រួមជាមួយនិងពានផ្សេងៗទៀតផងដែរ៕
ថ្ងៃទី ៤ ខែមករា គឺជាថ្ងៃកំណើតរបស់ខ្សែបំរើ Toni Kroos
Toni Kroos ចាប់កំណើតកាលពីឆ្នាំ ១៩៩០ ក្នងទីក្រុងតូចមួយនៅប្រទេសអាល្លឺម៉ង់។ ក្លឹបដំបូងរបស់គេគឺ Bayern Munich ដោយចូលលេងក្នុងប្រកួតផ្លូវការលើកដំបូងមានវ័យតែ១៧ឆ្នាំប៉ុណ្ណោះ។ ការផ្លាស់ទៅកាន់ទឹកដី Santiago Bernabeu របស់ Real Madrid ក្នុងឆ្នាំ២០១៤ រហូតមកដល់ពេលនេះគឺជាជំហានថ្មីមួយទៀតរបស់គេ។ ក្នុងនាមជាខ្សែបំរើជំរើសជាតិអាល្លឺម៉ង់ ក៏ធ្លាប់ជួយអោយក្រុមឈ្នះពាន World Cup កាលពីឆ្នាំ២០១៤ផងដែរ។ UEFA Champions League 4, Bundesliga 3, La Liga 1 និងពានរង្វាន់ផ្សេងទៀតគឺជាសមទ្ធិផលដែលរកបានកន្លងមក៕
ថ្ងៃនេះកាលពីឆ្នាំ ២០១៣ តោខៀវ Chelsea បាននាំយកខ្សែប្រយុទ្ធ Demba Ba មកកាន់ Stamford Bridge
ការចាកចេញពីសារិការព្រៃ Newcastle មកកាន់ Chelsea ក្រោមកិច្ចសន្យា៣ឆ្នាំកន្លះ បានធ្វើអោយរូបគេក្លាយជាកីឡករតំណាងប្រទេសសេនីហ្គាល់ទីមួយដែលមកលេងអោយក្រុមតោខៀវ។ បង្ហាញខ្លួនលើកដំបូងបានជួយអោយ Chelsea ឈ្នះ Southampton ៥-១ ក្នុងពានរង្វាន់ FA Cup ជុំទី៣។ ក្រោយបង្ហាញខ្លួនបាន ៥១ប្រកួត និងរកបាន១៤គ្រាប់អោយក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏ កីឡាករវ័យ៣៣ឆ្នាំបានចាកចេញទៅចូលរួមជាមួយក្លឹប Besiktas របស់ ទួគីក្នុងឆ្នាំ២០១៤។ បច្ចុប្បន្ននេះរូបគេកំពុងលេងអោយក្លឹប Shanghai Shenhua ក្នុងប្រទេសចិន៕
បុរសម្នាក់ដែលជួយអោយបិសាចក្រហម ManU ឈ្នះពានពីរលើកដំបូងបានកើតនៅថ្ងៃនេះ កាលពីឆ្នាំ ១៨៦៦
Ernest Mangnall ជាអ្នកគ្រប់គ្រងបិសាចក្រហម ManU អោយឈ្នះពានពីរលើកដំបូង ចាប់កំណើតក្នុងទីក្រុង Bolton ប្រទេសអង់គ្លេស ឆ្នាំ១៨៦៦។ ក្រោយមកគាត់ក៏បានទៅដឹកនាំ ManCity វិញ។ ខែតុលា ឆ្នាំ ១៩០៣ គាត់បានចាកចេញពីក្រុម Burnley ដើម្បីមកដឹកនាំក្រុមបិសាចដែលកំពុងស្ថិតនៅក្របខ័ណ្ឌលំដាប់ទី២ និងជួយអោយក្លឹបបានចំណាត់ថ្នាក់លេខ២ ក្នុងឆ្នាំ១៩០៦ អាចមកលេងនៅក្របខ័ណ្ឌកំពូលបាន។ គាត់បានជួយអោយ ManU ឈ្នះពានលីគកំពូលលើកដំបូងក្នុងឆ្នាំ ១៩០៨ ហើយឈ្នះ FA Cup នៅឆ្នាំ ១៩០៩ និងចុងក្រោយឈ្នះពានកំពូលលើកទី២នៅឆ្នាំ១៩១១។ ក្រោយមកក៏ផ្លាស់ទៅកាន់ ManCity ក្នុងខែកញ្ញា ឆ្នាំ ១៩១២ ដឹកនាំក្រុមប្រកួតចាញ់បិសាចក្រហមនៅប្រកួតចុងក្រោយ គាត់ក៏បានសំរេចចិត្តចូលនិវត្តន៍នៅឆ្នាំ ១៩២៤៕