
ញាក់សាច់ ! Barcelona ជួសជុលកីឡដ្ឋានថ្មីក្រោមទឹកប្រាក់ជាង ១ពាន់លានអឺរ៉ូ
ក្លិប Barcelona នឹងចាប់ផ្តើមជួសជុលកែលំអកីឡដ្ឋាន Camp Nou របស់ពួកគេចាប់ពីខែមិថុនា តទៅ បន្ទាប់ពីក្រុមប្រឹក្សាភិបាលទីក្រុង Barcelona បានផ្តល់ការអនុញ្ញាត។
បើតាមប្រធានក្លិប Barcelona លោក Joan Laporta បានឲ្យដឹងក្នុងសន្និសីទ្ធធសារព័ត៌មានថា ការជួសជុលកែលំអ អាចនឹងចាយពេលប្រមាណ៣ឆ្នាំ ដែលនេះមានន័យថា Barcelona នឹងត្រូវធ្វើការប្រកួតរបស់ខ្លួននៅកីឡដ្ឋានផ្សេងចាប់ពីរដូវកាល ២០២៣-២៤ តទៅ។
Barcelona បានយល់ព្រមគម្រោងហិរញ្ញវត្ថុក្នុងការកែលម្អកីឡដ្ឋានរបស់ខ្លួន និងតំបន់ជុំវិញនោះ តាំងពីខែធ្នូឆ្នាំមុន ដែលអាចនឹងអស់ទឹកប្រាក់ប្រមាណ ១,៥ពាន់លានអឺរ៉ូ។
បន្ថែមពីនេះ កាលពីខែមីនាកន្លងទៅក្លិប Barcelona ក៏បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចាក់ចម្រៀង Spotify ដោយឡូហ្គូរបស់ក្រុមហ៊ុន នឹងមាននៅលើឈុតសណ្ឋានកីឡាករ កីឡាការិនីចំនួន ៤ រដូវកាលចាប់ពីរដូវកាល ២០២២-២៣ តទៅ។ ក្រុមហ៊ុន Spotify ក៏ជាក្រុមហ៊ុនដំបូងគេដែលនឹងភ្ជាប់ឈ្មោះរបស់ខ្លួនជាមួយកីឡាដ្ឋានរបស់ក្លិបអ្នកមានបុណ្យនេះដែរ ដែលធ្វើអោយមានឈ្មោះថា កីឡដ្ឋាន Spotify Camp Nou៕
-The Nightmare