Barcelona ដាក់កីឡាករពីក្រុម B ៩នាក់ក្នុងបញ្ជីប៉ះ Napoli
សមាជិកស្នូល Barcelona ជាច្រើនបានរងរបួស និងជាប់ពិន័យជាហេតុត្រូវដាក់យុវជនដល់ទៅ៩នាក់បំពេញបញ្ជីសម្រាប់ជំនួប UEFA Champions League តតាំង Napoli ជើងទី ២ វគ្គ១៦ក្រុម នៅថ្ងៃសៅរ៍ ទី០៨ ខែសីហា។
មុនការប្រកួតសំខាន់នេះ អ្នកចាត់ការ Quique Setien បានស្វាគមន៍ការវិលត្រឡប់របស់ Antoine Griezmann, Lenglet និង Araujo បន្ទាប់ពីពួកគេបានជាពីរបួស។ ទោះយ៉ាងណាក៏ដោយ លោកនៅតែឈឺក្បាលដោយសារអវត្តមានកីឡាករសំខាន់ឯទៀត។
យោងតាមទំព័ររបស់ Barcelona ឲ្យដឹងថា Sergio Busquets និង Arturo Vidal សុទ្ធតែអវត្តមានដោយសារការព្យួរខណៈ Samuel Umtiti, Ousmane Dembele រងរបួស ហើយ Martin Braithwaite មិនស្ថិតក្នុងក្រុមឡើយ។
កីឡាករទាំង៩ពីក្រុម B មាន Inaki Pena, Riqui Puig, Ansu Fati, R.Araujo, Monchu, Mingueza, Konrad de la Fuente, Ludovit Reis និង Jandro Orellana។
Ansu Fati គឺជាតារាវ័យក្មេងម្នាក់ដែលបានទទួលបានចំណាប់អារម្មណ៍ដោយរកបាន៧គ្រាប់នៅ La Liga រដូវកាលនេះខណៈ Puig ត្រូវបានផ្តល់ឱកាសជាច្រើនដើម្បីចូលប្រលូកក្នុងវគ្គចុងក្រោយ។ Konrad អាយុ ១៩ ឆ្នាំជនជាតិអាមេរិកក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងដែរ៕