ជួបជាមួយពិធីករកីឡាទាំង៧រូបនៅក្នុងកម្មវិធីឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ Fun Fact Football នាសប្តាហ៍នេះ
នៅថ្ងៃសៅរ៍សប្តាហ៍នេះនាវេលាម៉ោង៩យប់ដល់ម៉ោង១០យប់ កម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ ឬក៏ Fun Fact Football នឹងធ្វើការផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ដែលនេះគឺជាកម្មវិធីដែលមានការចូលរួមពីសំណាក់បុគ្គលសំខាន់ជាច្រើននៅក្នុងពិភពកីឡាបាល់ទាត់នាប្រទេសកម្ពុជា។
បើទោះបីជាមិនមានការផ្សាយបន្តផ្ទាល់ការប្រកួត ដោយសារការរាតត្បាតមេរោគកូវីដ១៩នៅទ្វីបអឹរ៉ុបយ៉ាងណាក្តី ប៉ុន្តែកម្មវិធី Fun Fact Football នៅតែបន្តផ្សាយជូនពុកម៉ែបងប្អូនទស្សនាជារៀងរាល់សប្តាហ៍។
សម្រាប់សប្តាហ៍នេះ កម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ មិនមានភ្ញៀវកិត្តិយសចូលរួមកម្សាន្តក្នុងទេ ប៉ុន្តែជាការបង្ហាញខ្លួនរបស់ពិធីករកីឡាទាំង៧រូបដែលចូលមកបង្កើនភាពសប្បាយរីករាយដល់ពុកម៉ែបងប្អូនជាបន្តទៀត។
កុំភ្លេចណា! កម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ ឬក៏ Fun Fact Football នាវេលាម៉ោង៩យប់នេះតទៅតាមកញ្ចក់ទូរទស្សន៍ CTN នាសប្តាហ៍នេះ!