យប់នេះបើសិន Cristiano Ronaldoស៊ុតបញ្ចូលទីអ៊ុយក្រែន នឹងក្លាយជាគ្រាប់បាល់ទី៧០០របស់ខ្លួនក្នុងអាជីព
ក្រុមជម្រើសជាតិព័រទុយហ្គាល់នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិអ៊ុយក្រែននៃការប្រកួតជម្រុះពានរង្វាន់ EURO 2020 នាវេលាម៉ោង១:៤៥នាទីទៀបភ្លឺ ដែលនឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS ផងដែរ។
ដោយឡែកសម្រាប់យប់នេះ ខ្សែប្រយុទ្ធ Cristiano Ronaldo អាចនឹងមានឱកាសបង្កើតកំណត់ត្រាថ្មីមួយទៀតនៅក្នុងអាជីពរបស់ខ្លួនបើសិនជាអាចរកគ្រាប់បាល់ពេលប៉ះជាមួយក្រុមម្ចាស់ផ្ទះ ពោលគឺរូបគេនឹងអាចរកបានគ្រាប់បាល់ទី៧០០ហើយក្នុងអាជីពរបស់ខ្លួន។
គួររំលឹកថា ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ទើបតែរកគ្រាប់បាល់ទី៦៩៩របសខ្លួនកាលពីចុងសប្តាហ៍មុន ពេលដែលក្រុមរហស្សនាមបញ្ចខែលយកឈ្នះក្រុមលុចហ្សំបួរ ៣-០ វគ្គសន្សំពិន្ទុក្នុងពូល។