Sanchez សំងំលាក់ខ្លួនតែពីរនាក់តារាបង្ហាញម៉ូដដើម្បីគេចពីជំងឺ Covid-19
(BC-99)
តារាម៉ូដែលអាហ្វ្រិកខាងត្បូងនាង Anna Modler បានបញ្ជាក់ថានាងកំពុងធ្វើការស្នាក់នៅដាច់ដោយឡែកតែពីរនាក់កីឡាករបិសាចក្រហម Manchester United Alexis Sanchez ។
នារីវ័យ ២២ ឆ្នាំសក់ពណ៌ទង់ដែងរូបនេះត្រូវបានគេឃើញបង្ហោះរូបភាពនៅជាមួយខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំខាងលើព្រមទាំងបានលេងជាមួយសុនខជាទីស្រឡាញ់របស់ Sanchez ទាំងពីរក្បាលផងដែរ។ នាង Anna បានធ្វើកំណត់សម្គាល់ពីទីតាំងដែលនាងបានថតជាមួយកីឡាករជម្រើសជាតិ ឈីលី គឺនៅសួនច្បារ Golden Retrievers Atom ដែលជាទីកន្លែងដែលពួកគេចូលចិត្តមកហាត់ប្រាណ។
នាងបានសរសេរបែបលេងសើចទៅកាន់សុនខទាំងពីរក្បាលថា “ អរគុណដែលពួកឯងបញ្ឈប់ការហាត់ប្រាណរបស់យើង។ ព្រោះវាក៏ដល់ពេលត្រូវរកអ្វីទទួលទានដែរ” ។ ឆ្លើយតបទៅនឹងសំនេររបស់នាង Anna ក្រុមអ្នកគាំទ្របិសាចក្រហមបានសរសេរតបឱ្យនាងជួយមើលថែរក្សា Alexis ផងហើយគួរតែប្រាប់អោយគេផ្លាស់ប្តូរពី Manchester United ទៅកាន់ West Ham ទៅបន្ទាប់ពី Inter Milan បញ្ចប់កិច្ចសន្យាខ្ចីជើងកីឡាកររូបនេះរួចរាល់។
គួររម្លឹកថា Alexis Sanchez គឺជាអតីតកីឡាករខ្សែប្រយុទ្ធដ៏លេចធ្លោរមួយរូបរបស់កាំភ្លើងធំ Arsenal ដែលបានទិញពី FC Barcelona នៅអំឡុងឆ្នាំ ២០១៤ ។ ក្នុងរយៈពេល ៤ ឆ្នាំនៅទីក្រុង London គេបានបង្ហាញខ្លួនចំនួន ១២២ ដងនិងស៊ុតបញ្ចូលទីបានចំនួន ៦០ គ្រាប់។ តែភាពប៉ិនប្រសប់របស់គេក៏ធ្លាក់ស្ទើររាបដល់ដីនៅពេលដែលគេបានផ្លាស់មកកាន់ក្រុម Manchester United ពីឆ្នាំ ២០១៨ ដោយបានចូលរួមប្រកួតតែ ៣២ ដងនិងស៊ុតបញ្ចូលទីមបានតែ ៣ គ្រាប់តែប៉ុណ្ណោះ។