Capello រំឭករឿងផ្ទេរ Ronaldo ប្រេស៊ីលចេញពី Real កាលឆ្នាំ២០០៧
កាលខែមករា ឆ្នាំ២០០៧ Ronaldo Nozario បានចេញពី Real Madrid ទៅកាន់ AC Milan។ កាលណោះ អតីតគ្រូបង្គោល Real Madrid លោក Fabio Capello ជាអ្នកសម្រេចចិត្តដ៏ធំ។
កាសែត AS បានដកស្រង់សម្តីលោក Capello ថា “នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ ខ្ញុំបានសម្រេចចិត្តកាត់កិច្ចសន្យាជាមួយ Ronaldo Nazario ។ គេចូលចិត្តជប់លៀង ហើយតែងតែហៅមិត្តរួមក្រុមទៅដែរ” ។ ថ្ងៃមួយ Van Nistelrooy បានមកប្រាប់ខ្ញុំថា “គ្រូ បន្ទប់ស្អុយស្រាឡើងង៉ោង។ កាលណោះ ទម្ងន់របស់ Ronaldo ក្នុងឆ្នាំនោះគឺ ៩៤គីឡូក្រាម។ នៅ World Cup ឆ្នាំ 2002 នៅប្រទេសកូរ៉េ គេមានទម្ងន់ ៨២ គីឡូក្រាម។ ខ្ញុំបានស្នើឱ្យគេសម្រក ហើយគេគាត់ស្រកទម្ងន់មកត្រឹមបានតែ ៩២,៥ គីឡូក្រាមប៉ុណ្ណោះ។”