
វៀតណាមភ្លាត់ចាញ់ជើងខ្លាំងអ៊ីរ៉ាក់៣-២ចុងម៉ោងនៅក្នុងពានរង្វាន់ AFC Asian Cup UAE 2019 (មានវីដេអូ)
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានបរាជ័យក្រោមថ្វីជើងក្រុមខ្លាំងអ៊ីរ៉ាក់ដោយលទ្ធផល៣ទល់នឹង២នៅក្នុងការប្រកួតពូល D នៃពានរង្វាន់ AFC Asian Cup UAE 2019 ដែលធ្វើឡើងនៅអេមីរ៉េតអារ៉ាប់រួម។
គ្រាប់បាល់ដំបូងកើតឡើងនៅក្នុងការប្រកួតគឺក្រុមជើងឯកពានរង្វាន់ AFF Championship 2018 នៅនាទីទី២៤ដោយការទាត់បាល់បញ្ចូលទីខ្លួនឯងរបស់ Ali Faez Atiyah ខណៈអ៊ីរ៉ាក់ក៏វាយបកតាមវិញដោយកីឡាករ Mohanad Kadhim នៅនាទីទី៣៥។ យ៉ាងណាក្តីមុនបញ្ចប់វគ្គទី១ទៅហើយ Phuong Nguyen ក៏ស៊ុត១គ្រាប់ទៀតឲ្យក្រុមរហស្សនាមផ្កាយលឿងនាំមុខ២-១។
លុះចូលមកដល់វគ្គទី២ Humam Tariq ក៏បន្តស៊ុតតាមស្មើឲ្យអ៊ីរ៉ាក់សារជាថ្មីម្តងទៀតនៅនាទីទី៦០ មុនពេលដែល Ali Adnan រកបានគ្រាប់បាល់ជ័យជម្នះបាននៅចុងម៉ោងឲ្យ AFC Asian Cup ឆ្នាំ២០០៧ទទួលបាន៣ពិន្ទុតែម្តង។
ក្រោយធ្វើការប្រកួតបាន១លើក អ៊ីរ៉ាក់ និង អ៊ីរ៉ង់ មាន៣ពិន្ទុឈរនៅកំពូលតារាងដូចៗគ្នា ខណៈវៀតណាម និង យេម៉ែន នៅលេខ៣និងលេខ៤ ដោយមិនមានពិន្ទុនៅក្នុងដៃ។
ទស្សនាវីដេូហាយឡាយ៖