Pep Guardiola ឈ្នះពានគ្រូបង្វឹកល្អប្រចាំខែកុម្ភៈ ខណៈ Sergio Aguero ឈ្នះពានកីឡាករល្អ (មានវីដេអូ)
អ្នកចាត់ការ Pep Guardiola បានឈ្នះពានរង្វាន់គ្រូបង្វឹកល្អជាងគេនៅក្នុងលីគប្រចាំខែ ក្រោយពីដឹកនាំ Manchester City ឈ្នះ៤ប្រកួតក្នុងចំណោម៤ប្រកួតក្នុងខែកុម្ភៈ។
ដោយឡែកសម្រាប់ខ្សែប្រយុទ្ធ Sergio Aguero វិញក៏បានឈ្នះពានរង្វាន់កីឡាករល្អជាងគេប្រចាំខែកុម្ភៈដូចគ្នា ដោយនៅក្នុងការបង្ហាញខ្លួន៤លើកហើយស៊ុតបាន៧គ្រាប់ ហើយរកបាន Hat-Trick ចំនួន២លើកជាប់ៗគ្នាថែមទៀតផង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គិតមកទល់ពេលនេះ Mancheter City កំពុងឈរនៅកំពូលតារាង Premier League ដោយមាន៧១ពិន្ទុនៅក្នុងដៃ ខណៈខ្សែប្រយុទ្ធ Sergio Aguero នៅលេខ១កំពូលតារាងក្នុងនាមជាអ្នកស៊ុតបានច្រើនជាងគេដោយរកបាន១៨គ្រាប់។
ដោយឡែក ខ្សែបម្រើ Fabian Schär របស់ Newcastle United ទទួលបានពានរង្វាន់គ្រាប់ស៊ុតល្អជាងគេប្រចាំខែក្រោយពីស៊ុតបញ្ចូលទីទៅ Burnley កាលពីខែកុម្ភៈ។
ទស្សនាវីដេអូ៖
🚀 alert!
This @fabianschaer thunderbolt is @carling Goal of the Month for February#PLAwards pic.twitter.com/ARJbQJZ682
— Premier League (@premierleague) March 8, 2019