សប្តាហ៍ទី២៩ កីឡាករ Wolves រកពិន្ទុអោយក្រុម Sota ឈ្នះPi Pay Cambodia Fantasy
សប្តាហ៍ទី២៩នេះអ្នកដែលចូលរួមលេងកម្មវិធី Pi Pay Cambodia Fantasy ចំនួន៥បានឈ្នះរង្វាន់ ពីក្រុមហ៊ុន Pi Pay តាមរយៈការដាក់កីឡាកររបស់គេដែលដាក់ចូលទាំង១១នាក់ ប៉ុន្តែសម្រាប់អ្នកលេងរកបានលេខ១គឺដោយសារកីឡាករក្រុម Wolves ចំនួនពីរនាក់ ។
ក្នុងចំណោមអ្នកចុះឈ្មោះចូលលេងជាង២ពាន់នាក់ក្រុមដែលទទួលបានលេខ១ក្នុងសប្តាហ៍ទី២៩នៃបាល់ទាត់លីហ្គកំពូលរបស់អង់គ្លេងបានទៅលើលោក Sopheak Chea ដោយក្រុម Sota របស់ លោករកបានពិន្ទុ ៧៤ ក្នុងកីឡាករដែលរកពិន្ទុបានច្រើនជាងគេគឺ Jota និង Jimenez របស់ក្រុម Wolves ។
អ្នកលេខ២បានទៅលើក្រុម Vuoch Chheng FCដែលកាន់កាប់ដោយលោក Vuoch Chheng ដែលជាអ្នក ដោយរកបានពិន្ទុ៧៣ ។
លេខ៣បានទៅក្រុម KunnEliter ដែលរកបាន ៦៨ ពិន្ទុ ដោយក្រុមរបស់លោក Atykunn Ny ជ្រើសរើសខ្សែប្រយុទ្ធ Raul Jimenez ជាប្រធានក្រុម ។
អ្នកឈ្នះរង្វាន់លេខ៤បានទៅក្រុម Sopheap FC របស់លោក Sopheap Pon ក្នុងនោះលោកក៏បានដាក់ Raul Jimenez ជាប្រធានក្រុមដែរ ប៉ុន្តែចាញ់អ្នកលេខ៣ត្រឹម១ពិន្ទុប៉ុណ្ណោះ ។
អ្នកចុងក្រោយបានទៅក្រុម Football Lover ដែលមានលោក Van Bun ជាអ្នករៀបចំក្រុមដោយរកបាន ៦៦ ពិន្ទុ ។
សូមបញ្ជាក់ថា អ្នកដែលបានចូលរួមលេងក្នុង Pi Pay Cambodia Fantasy ត្រូវចុះឈ្មោះក្នុង ក្រុមហ៊ុន Pi Pay ដើម្បីអោយខាងក្រុមការងារងាយស្រួលបញ្ចូលទឹកប្រាក់អោយសម្រាប់ការឈ្នះរង្វាន់ របស់ពួកគេ ក្នុងសប្តាហ៍នីមួយៗ ៕