វិភាគកីឡា
-
សារព័ត៌មានបរទេសទស្សន៍ទាយថា Liverpool មិនអាចការពារតំណែងរបស់ខ្លួនបានឡើយនៅរដូវកាលថ្មីនេះ
(BC-99) ក្របខ័ណ្ឌ Premier League បានវិលត្រឡប់មកវិញម្តងទៀតហើយនៅចុងសប្តាហ៍នេះ គឺជាពេលវេលានៃរដូវកាលថ្មី ២០២០/២១ ដែលក្រុមទាំង២០ចាំបាច់ត្រូវតែបង្ហាញសមត្ថភាពអោយកាន់តែខ្លាំងក្លាក្នុងការប្រជែងយករង្វាន់ជើងឯកដ៏ធំមួយនេះ។ មុននឹងការប្រកួតក្នុងថ្ងៃបើកឆាកចូលមកដល់គេហទំព័រកីឡា talkSPORT បានធ្វើការប្រមើលមើលថាម្ចាស់ជើងឯក Premier League រដូវកាលថ្មីនេះ Liverpool នឹងមិនអាចធ្វើការការពារបានឡើយ ផ្ទុយមកវិញក្រុមរងជើងឯករដូវកាលចាស់Manchester City ទៅវិញទេដែលអាចក្តោបក្តាប់ពានរង្វាន់នេះបាន។ ហាក់ដូចជាមិនសាកសមថែមទៀតនោះគឺ talkSPORT ហ៊ានទស្សន៍ទាយថាក្រុមចាយលុយធំ Chelsea នៅរដូវកាលនេះដណ្តើមបានត្រឹមចំណាត់ថ្នាក់លេខ៣តែប៉ុណ្ណោះខណៈដែលលេខ៤គឺជារបស់ក្រុម បិសាចក្រហម Manchester ... -
អតីតប្រធានក្រុម Man Utd Wayne Rooney និយាយលើកទឹកចិត្តដល់ Harry Maguire
(BC-99) អតីតប្រធានក្រុម Manchester United – Wayne Rooney បានសម្តែងការគាំទ្រចំពោះ Harry Maguire ដែលកំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសរបស់តុលាការក្រិក។ ខ្សែការពារកំពូលថ្លៃ Maguire ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទរំលោភបំពានធ្ងន់ធ្ងរប្រឆាំងនឹងការចាប់ខ្លួននិងការប៉ុនប៉ងសូកប៉ាន់ម្តងហើយម្តងទៀតនៅឯតុលាការក្រុង Syros កាលពីថ្ងៃអង្គារ។ បុរសអាយុ ២៧ ឆ្នាំដែលបានបដិសេធការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងខ្លួនត្រូវបានកាត់ទោសជាមួយជនជាប់ចោទពីរនាក់ទៀតបន្ទាប់ពីមានឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងការវាយដំប៉ូលីសកាលពីសប្តាហ៍មុននៅក្នុងបារមួយកន្លែងនៅលើកោះ Mykonos ។ United បានបញ្ជាក់ថាអ្នកតំណាងច្បាប់របស់ Maguire បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ហើយយោងតាមច្បាប់ក្រិកការផ្តន្ទាទោសដំបូងត្រូវបានទុកជាមោឃៈហើយការកាត់ទោសពេញលេញនៅក្នុងតុលាការជាន់ខ្ពស់ជាងនេះនឹងត្រូវធ្វើឡើងនៅពេលបន្ទាប់។ Maguire ... -
Deco មិនហ៊ានស្រមៃពេល Barca គ្មាន Messi
(BC-99) អតីតកីឡាកររបស់ក្រុមអ្នកមានបុណ្យ Deco បាននិយាយប្រាប់អ្នកសារព័ត៌មានថា Lionel Messi ត្រូវតែជឿជាក់ថា Barcelona នៅតែជាក្លិបដ៏ត្រឹមត្រូវសម្រាប់បុរសសញ្ជាតិអាហ្សង់ទីនរូបនេះ។ ចាប់តាំងពី Bayern Munich បានបំបាក់មុខក្រុម FC Barcelona ក្នុងពានរង្វាន់ UEFA Champions League វគ្គ១/៤ដោយលទ្ធផល ៨-២ កាលពីពេលកន្លងមកបានធ្វើអោយរឿងរ៉ាវអនាគតរបស់ Messi ក្លាយជាប្រធានបទនៃការជជែកគ្នាមិនចេះជិនណាយ។ សារព័ត៌មាននានានៅតំបន់ Catalonia ... -
Friedkin Group នឹងធ្វើឱ្យ Roma ក្លាយជាក្លឹបដ៏អស្ចារ្យបំផុតមួយនៅលើពិភពលោក
(BC-99) ក្រុមហ៊ុន The Friedkin Group បានបោះទុនទិញយកក្លឹបបាល់ទាត់ AS Roma ហើយម្ចាស់ថ្មីចង់ធ្វើឱ្យក្លឹបនៅ Serie A មួយនេះក្លាយជា ក្រុមដ៏អស្ចារ្យបំផុតនៅក្នុងពិភពបាល់ទាត់ជាថ្មី ។ Friedkin Group បានកាន់កាប់ក្រុមចចក Roma របស់ខ្លួនបន្តពីលោក James Pallotta កាលពីថ្ងៃច័ន្ទដោយទទួលបានភាគហ៊ុន ៨៦,៦% នៅក្នុងក្រុមអ៊ីតាលីដែលជាអំណាចដ៏លើសលប់មួយលើក្លឹបដ៏ចំណាស់មួយនេះខណៈដែលភាគហ៊ុន ១៣,៤% គឺជាទុនផ្ទាល់របស់ Roma ... -
Man Utd ត្រៀមជើងប៉ះជាមួយ Sevilla ប្រកបដោយទំនុកចិត្តខ្ពស់
(BC-99) អស់រយៈពេល៦ថ្ងៃហើយដែលក្រុមរបស់លោក Ole Gunnar Solskjaer បានត្រៀមខ្លួនសំរាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុម Sevilla ដែលមកពីតំបន់ Andalusians នៃប្រទេស អេស្ប៉ាញ ក្នុងពានរង្វាន់ UEFA EUROPA League ។ លោក Solskjaer ទំនងជាសំរេចចិត្តថែរក្សាប្រព័ន្ធការពាររបស់លោកអោយនៅដដែលក្រោយពីទទួលបានផ្លែផ្កាល្អនៅ៣ប្រកួតចុងក្រោយនេះដោយបានឈ្នះលើក្រុម Leicester City, LASK, Copenhagen។ Harry Maguire និង Brandon ... -
ម្ចាស់ស្បែកជើងមាស Ciro Immobile មានកំណត់ត្រាល្អជាង Ronaldo Messi និង Lewandowski
(BC-99) Ciro Immobile បាននិយាយថាគេស្ទើរតែមិនជឿថាខ្លួនឯងស៊ុតបាល់បានច្រើនជាង Cristiano Ronaldo និង Lionel Messi នឹងបានក្លាយជាម្ចាស់ពានរង្វាន់ស្បែកជើងមាសក្រោយពីបញ្ចប់រដូវកាលនេះ។ កីឡាករ Lazio វ័យ៣០ឆ្នាំរូបនេះបានរកគ្រាប់បាល់សរុបអោយក្រុមរបស់ខ្លួនក្នុងក្របខណ័្ឌ Serie A ចំនួន ៣០ គ្រាប់ក្នុងរដូវកាល ២០១៩-២០២០ បន្ទាប់ពីបានឆ្លងកាត់ចំនួន ៣៧ ប្រកួត។ ដោយបានជួយអោយ Lazio មានកៅអីប្រជែងយកពានរង្វាន់អឺរ៉ុប Champions ... -
អេស្ប៉ាញ ត្រៀមប្រកួតជាមួយ ព័រទុយហ្កាល់ នាពេលខាងមុខ
(BC-99) អេស្ប៉ាញបានប្រកាសថាពួកគេនឹងធ្វើដំណើរទៅកាន់ប្រទេសព័រទុយហ្កាល់សម្រាប់ការប្រកួតមិត្តភាពនៅថ្ងៃទី ៧ ខែតុលាខាងមុខនេះ។ ការប្រកួតរវាងប្រទេសជិតខាងនឹងត្រូវធ្វើឡើងនៅទីក្រុង Lisbon ដែលជាជំនួបមិត្តភាពអន្តរជាតិមុនពេលដែលក្រុមជម្រើសជាតិទាំងពីរបើកយុទ្ធនាការណ៍ប្រជែងពានរង្វាន់ Nations League ដែលចូលមកដល់នាអំឡុងខែតុលាដែរនោះ។ ក្រុមរហស្សនាម គោជល់ របស់ Luis Enrique គ្រោងនឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ ស្វីស នៅថ្ងៃទី ១០ ខែតុលាមុនពេលដែលពួកគេធ្វើដំណើរទៅប្រកួតជាមួយ អ៊ុយក្រែន នៅបីថ្ងៃបន្ទាប់ ។ ចំណែកឯក្រុមការពារតំណែងជើងឯក ព័រទុយហ្កាល់ វិញគឺត្រូវទៅប្រកួតជាមួយ ... -
រឿងរ៉ាវទាក់ទងនឹងការដាក់តាំងនិងដកចេញវិញនូវរូបសំណាកតារាចម្រៀង Michael Jackson នៅក្លឹប Fulham
(BC-99) ប្រសិនបើគេនិយាយអំពីទឹកដី Craven Cottage របស់ក្រុម Fulham គេនឹងគិតដល់រូបសំណាកស្តេចចម្រៀង Pop Michael Jackson ដែលគេធ្លាប់បានដាក់តាំងនៅក្បែរផ្លូវចូលទៅកាន់ទីលានមួយនេះនាអំឡុងឆ្នាំ ២០១១-២០១៣។ តើក្លឹបមួយនេះមានទំនាក់ទំនងអ្វីខ្លះជាមួយអតីតតារាចម្រៀងអាមរិចដែលបានបាត់បង់ជីវិតកាលពីឆ្នាំ ២០០៩ រូបនេះ? ដំណើររឿង នាអំឡុងពេលដែលមហាសេដ្ឋីសញ្ជាតិដើមអេហ្ស៊ីបលោក Mohamed Al-Fayed បានគ្រប់គ្រងជាម្ចាស់ក្លឹបបាល់ទាត់ Fulham ពីឆ្នាំ ១៩៩៧-២០០១ លោកធ្លាប់បានអញ្ជើញមិត្តភក្តិដ៏ជិតស្និទ្ធរបស់លោកគឺស្តេចចម្រៀងប៉ុប Michael Jackson ... -
Zidane: Bale មិនចង់លេងជាមួយ Man City ទេ
(BC-99) កាលពីថ្ងៃពុធកន្លងទៅក្រុម Real Madrid បានបង្ហាញឈ្មោះកីឡាករទាំង២៤នាក់របស់ខ្លួនក្នុងដំណើរទៅប្រកួតនាកីឡដ្ឋាន Etihad ដោយរាប់បញ្ចូលទាំងប្រធានក្រុម Sergio Ramos ទៅផងបើទោះជាកីឡាកររូបនេះមិនអាចលេងនៅជើងទី ២ នេះដោយសារការព្យួរឈ្មោះក៏ដោយ ក៏ប៉ុន្តែមិនមានឡើយកន្លែងសម្រាប់ Bale ។ មុននឹងការប្រកួតដែលចូលមកដល់នៅយប់ថ្ងៃសុក្រនេះលោក Zidane បានប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំនឹងពន្យល់ពីព្រោះមានរឿងជាច្រើនត្រូវបានគេនិយាយ។ យើងមានការគោរពគ្នាទៅវិញទៅមករវាងកីឡាករនិងគ្រូបង្វឹកវាច្បាស់ណាស់។ រឿងតែមួយគត់ដែលខ្ញុំអាចនិយាយបានគឺថាគាត់បានសម្រេចចិត្តមិនលេងជាមួយ City” ។ Zidane កាន់តែមានការខកចិត្តកាន់តែខ្លាំងឡើងនៅពេលឆ្លើយសំណួរលើ Bale ... -
ដំណឹងស្តីពីការផ្លាស់ប្តូរកីឡាករបាល់ទាត់នៅទ្វីបអឺរ៉ុប
(BC-99) Man Utd បានសម្រេចចិត្តជាផ្លូវការណ៍ហើយក្នុងការដោះលែង Sanchez អោយចូលរួមជាអចិន្ត្រៃយ៍ជាមួយក្រុម Inter Milan ខណៈដែល Man City ត្រូវការកីឡាករជាច្រើនទៀតបើទោះជាទិញបាន Nathan Ake នៅពេលចុងក្រោយបំផុតនេះក៏ដោយ។ ក្នុងខណៈដែលមានព័ត៌មានចចាមអារ៉ាមខ្លះមិនទាន់បានក្លាយជាការពិតស្តីពីការដោះដូរកីឡាករបាល់ទាត់នៅក្នុងទ្វីបអឺរ៉ុបនាបច្ចុប្បន្នកាលនេះ តែក៏មានព័ត៌មានចចាមអារ៉ាមមួយចំនួនតូចតែប៉ុណ្ណោះដែលបានក្លាយជាការពិត។ Alexis Sanchez ប្តូរទៅកាន់ Inter ជាអចិន្ត្រៃយ៍ កីឡារករខ្សែប្រយុទ្ធដែលធ្លាប់ដើរតួសំខាន់នៅក្នុងឈុតជ័យជម្នះរបស់ FC Barcelona និងកាំភ្លើងធំ ...