កីឡាករយូដូរ២នាក់គេចមិនប្រកួតជាមួយកីឡាករប្រទេសអ៊ីស្រាអែលនៅព្រិត្តិការណ៍អូឡាំពិក
(BC-99)
កីឡាកររបស់អាល់ហ្សេរី Fethi Nourine និងកីឡាករ Mohamed Abdalrasool របស់ស៊ូដង់ បានដកខ្លួនចេញពីការប្រកួតវិញ្ញាសារយូដូរបន្តបន្ទាប់គ្នាក្រោយពីពួកគេត្រូវបានផ្គូរផ្គងឱ្យប៉ះជាមួយកីឡាករអ៊ីស្រាអែល Tohar Butbul លើប្រភេទទម្ងន់៧៣គីឡូក្រាមក្នុងព្រិត្តិការណ៍កីឡាអូឡាំពិក២០២០ដែលកំពុងតែប្រារព្វការប្រកួតនៅទីក្រុងតូក្យូប្រទេសជប៉ុន។

កីឡាករ Fethi Nourine របស់ អាល់ហ្សេរី
Fethi Nourine ចាប់ឆ្នោតប្រកួតវគ្គជម្រុះដំបូងជាមួយ Tohar Butbul ភ្លាមនោះកីឡាករអាល់ហ្សេរីរូបនេះធ្វើពហិការមិនប្រកួតតែម្តង។ ដូចនេះកីឡាកររបស់អ៊ីស្រាអែលក៏ឡើងទៅជុំទី២ដោយស្វ័យប្រវត្តិដោយឡើងទៅប្រកួតជាមួយម្ចាស់មេដាយមាសទ្វីបអាហ្វ្រិក Mohamed Abdalrasool ។ ក៏ដូចគ្នាដែរ Abdalrasool ក៏បានបដិសេធការប្រកួតមួយនេះដោយមិនបានផ្តល់ហេតុផលអ្វីទាល់តែសោះឱ្យគណកម្មការរៀបចំការប្រកួត។

Mohamed Abdalrasool របស់ស៊ូដង់
ក្រោយហេតុការណ៍នេះមួយថ្ងៃទើបមានព័ត៌មានលិចឮពីសារព័ត៌មានរបស់ប្រទេសអាល់ហ្សេរីមកវិញថាកីឡាកររបស់ខ្លួនដែលបានគេចវេសមិនប្រកួតជាមួយកីឡាករអ៊ីស្រាអែលមិនមែនដោយសារតែគេខ្លាចឬអសមត្ថភាពនោះទេ តែគេបានផ្តល់ហេុតផលថាខ្លួនស្អប់អំពើឈ្លានពានរបស់អ៊ីស្រាអែលនិងការកាប់សម្លាប់ប្រជាជនស្លូតត្រង់ប៉ាឡេស្ទីន។

កីឡាករអ៊ីស្រាអែល Tohar Butbul
គួបញ្ជាក់ដែរថាមេដាយមាសវិញ្ញាសារយូដូរបុរសប្រភេទទម្ងន់ ៧៣ គីឡូក្រាមទីបំផុតទៅត្រូវបានកីឡាករម្ចាស់ផ្ទះជប៉ុន Ono Shohei ជាអ្នកដណ្តើមបានពី Tohar Butbul ដែលមានចំណាត់ថ្នាក់លេខ៧ពិភពលោក។

កីឡាករម្ចាស់ផ្ទះជប៉ុន Ono Shohei ឈ្នះមេដាយមាសនៅអូឡាំពិក២០១៦កន្លងមក