ឡុង សុវណ្ណឌឿន ប្រកាសស្វាគមន៍ ព្រំ សំណាង
បន្ទាប់ពី ព្រំ សំណាង ប្រកាសចង់ប្រកួតជាមួយ ឡុង សុវណ្ណឌឿន បានឆ្លើយតបវិញថា រង់ចាំស្វាគមន៍ជានិច្ច អោយតែមានការរៀបចំអោយប្រកួត ។
កូនសិស្សលោក ឡុង សាលវ័ន្ត បញ្ជាក់ថា អាចប្រកួតបានហើយខ្ញុំព្រមប្រកួតលើប្រភេទទម្ងន់ ៧៥ គីឡូក្រាម ដែលជាទម្ងន់គាត់ប្រកួតបានស្រួលទៀត ដើម្បីកុំអោយគាត់ពិបាកសម្រកគីឡូ ។
សុវណ្ណឌឿន បន្ថែមថា គាត់មិនបានប្រកួតយូរហើយ ក្នុងនាមជាកីឡាករដូចគ្នា ខ្ញុំយល់អារម្មណ៍មួយនេះ ហើយបើបានប្រកួតគ្នាគឺបញ្ចេញអស់ពីសមត្ថភាព ឈ្នះ រឺ ចាញ់ ជារឿងកីឡា ។
សូមបញ្ជាក់ថា ព្រំ សំណាង បានខកខានប្រកួតជិត២ឆ្នាំមក ហើយចាប់តាំងពីចេញទៅប្រកួតនៅប្រទេសថៃ មក ហើយការរៀបចំការប្រកួតរបស់គាត់នៅក្រៅប្រទេសនិងក្នុងស្រុកចេះតែមានបញ្ហាខកខានរហូត ៕