ប្រធានសហព័ន្ធប្រដាល់ជួយព្យាបាលនិងផ្តល់ប្រាក់ឧបត្ថម្ភដល់អតីតអ្នកប្រដាល់ ឡោ សំណាង
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរឯកឧត្តម តែម ម៉ឺន និងប្រធានសហព័ន្ធប្រដាល់សកល ឆឹង យ៉ៅយ៉េន បានយកចិត្តទុកដាក់ក្នុងការព្យាបាលរបួសអតីតអ្នកប្រដាល់គុនខ្មែរ ឡោ សំណាង ដែលត្រូវក្មេងស្ទាវមួយក្រុមព្រួតវាយធ្វើអោយរងរបួស កាលពីថ្ងៃទី ៤ ខែមិនា កន្លងទៅនេះ។
ក្រុមគ្រូពេទ្យរបស់សហព័ន្ធគុនខ្មែរ និង ប្រធានសហព័ន្ធប្រដាល់សកល ឆឹង យ៉ៅយ៉េន ដែល វេជ្ជបណ្ឌិតស្រាប់បានព្យាបាលដោយមិនគិតថវិកានិងជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនថែមទៀត ផងដែរ ។
គួរអោយដឹងផងដែរថៃ កាលពីយប់ប្រហែលម៉ោង១១ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម និងកន្លែងកើតហេតុ នៅក្បែរផ្សារទំនើបអ៊ីអន១ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយអតីតអ្នកប្រដាល់ខ្មែរលោក ឡោ សំណាង ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ រហូតផ្ទុះជាអំពើហិង្សាក្មេងស្ទាវមួយក្រុមព្រួតវាយ របួសធ្ងន់ធ្ងរ ។
មកដល់ពេលនេះក្មេងៗទាំងនោះត្រូវកម្លាំងប៉ូលីសបញ្ចូលទៅឃុំខ្លួនជាបណ្តោះអាសន្ន និង ធ្វើការណែនាំ រង់ចាំដំណោះស្រាយជាបន្ត ។
លោកបញ្ជាក់ថា ឡោ សំណាង បានចាប់យកអាជីពធ្វើជាអ្នកប្រដាល់អស់រយៈពេល៨ឆ្នាំ(១៩៩៨-២០០៦) ប៉ុន្តែក្នុងឆ្នាំ២០១៦ លោកក៏បានសាកល្បងមកប្រកួតជាថ្មីម្តងទៀតដែរ ប៉ុន្តែមិនជោគជ័យក៏សម្រេចឈប់តែម្តងដោយចាប់អាជីពជាអ្នកបើករថយន្តតាក់ស៊ីពី ភ្នំពេញ ទៅ ប៉ោយប៉ែត ៕