
Lukaku និយាយអំពីមូលហេតុដែលក្រុម Man Utd វាយបកយកឈ្នះលើ Paris St Germain
(BC-99)
ក្រោយពីក្រុមអ្នកមានជាន់ថ្មី Paris Saint Germain ប្រកួតយកឈ្នះក្រុមបិសាចក្រហម Manchester United ២-០ នៅទឹកដី Old Trafford នៅជើងទី១វគ្គ១៦ក្រុមនៃពានរង្វាន់ UEFA Champions League រួចមកគ្មានអ្នកណាជឿឡើយថាក្រុមដែលដឹកនាំដោយអតីតកីឡាកររបស់ខ្លួន Ole Gunnar Solksjaer អាចជួយស្រោចស្រង់ស្ថានភាពដ៏អាក្រក់នេះបាន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករជម្រើស១១នាក់ដំបូងរបស់ក្រុមមួយនេះបានទទួលរងរបួសជាបន្តបន្ទាប់ក្រោយពីប៉ះគ្នារវាងក្រុមទាំងពីរនៅជើងទីមួយ នឹងមានអ្នករបួសបួនប្រាំនាក់បន្ថែមទៀតនៅពេលដែល Man Utd ប៉ះគ្នាជាមួយ Liverpool និង ក្រុម Southampton នៅ Premier League។
កាលពីយប់ថ្ងៃពុធកន្លងទៅនេះ Manchester United បានធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុមអង់តែ Paris Saint Germain វិញម្តងដោយនាំយកទៅតែកីឡាករជម្រើសទីពីររួមជាមួយនិងការកោះហៅកីឡាករក្មេងៗក្នុងថ្នាល៨រូបផ្សេងទៀតអោយទៅចូលរួមលេង។
ដោយសារតែកង្វះកីឡាករបែបនេះគួបផ្សំនិងគ្រាប់បាល់ចំណេញរបស់ PSG កាលពីជើងទី១ផងនោះ គ្មានអ្នកណាហ៊ានគិតថាអតីតកូនក្រុមរបស់ Sir Alex Ferguson អាចឆ្លងទៅវគ្គ៨ក្រុមនោះឡើយ។
តែអ្វីៗបានប្រែក្រឡាស់ខុសពីការគិតរបស់អ្នកផងទាំងពួង ព្រោះទីបំផុតទៅ Manchester United អាចវាយបកយកឈ្នះវិញដោយលទ្ធផល ៣-១ ដែលជួយអោយក្រុមនេះឡើងទៅវគ្គបន្តក្រោយពីសរុបលទ្ធផលទាំងពីរជើង ៣-៣ តែ MU បានស៊ុតក្រៅដីបានច្រើនជាង PSG។
Lukaku ជាអ្នករកបាន២គ្រាប់ដំបូងខណៈដែល Rashford ជាអ្នករកគ្រាប់ទី៣តាមរយៈបាល់ពិន័យ១១ម៉ែត្រតាមរយៈការប្រើបច្ចេកទេស VAR។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រោយពីចប់ការប្រកួតនិងបានឈរចាំវគ្គ៨ក្រុមជាមួយនិង Ajax, Spurs និង Porto រួចមក Lukaku បាននិយាយពីមូលហេតុដែលក្រុមរបស់ខ្លួនអាចវាយបកយកឈ្នះនៅជើងទី២នេះលើក្រុមអ្នកមានលុយ PSG ថាពួកគេបានរៀនសូត្រមេរៀនទាំងនេះកាលពីថ្ងៃសៅរ៍កន្លងទៅគឺនៅពេលដែល Man Utd បានប្រកួតជាមួយ Southampton។ គេបានបន្តថានៅតង់ដំបូងគឺក្រុមព្រះម៉ែម៉ារី បាននាំមុខពួកគេមុន ១-០។ ស្ថិតនៅក្នុងហេតុការណ៍នេះពេលសម្រាកក្រោយពីចប់តង់ដំបូងលោក Ole Gunnar Solskjaer បាននិយាយប្រាប់កូនក្រុមពីរឿងរ៉ាវរបស់គាត់ដែលជួបហេតុការណ៍ដូចគ្នានេះដែរកាលពីនៅកីឡាករ។ Solskjaer បានប្រាប់អោយកូនក្រុមលេងតាមសម្រួលដោយមិនបាច់ខំប្រឹងវាយលុកទេ តែត្រូវការពារតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ត្រូវតែព្យាយាមបន្តក់បាល់ចូលដំបន់គ្រោះថ្នាក់របស់គូប្រជែងបើទោះជាមានឱកាសតិចតួចក៏ដោយ ហើយជៀសវាងទំលាក់បាល់ចុះមកខ្សែការពារវិញ។
ការរំឭកបែបនេះបានធ្វើអោយ Man Utd វាយបកយកឈ្នះវិញលើ Southampton នៅទីបំផុត ហើយនៅទីបំផុតមួយទៀតពួកគេក៏បានវាយបកយកឈ្នះ PSG នៅជើងទី២នាទឹកដី Pac de Prince បានយ៉ាងមានប្រសិទ្ធភាពផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$