សប្តាហ៍ក្រោយនេះ លោក Jose Mourinho អាចទៅដឹកនាំក្រុម Real Madrid
ក្រោយពីធ្វើការប្រជុំអស់រយៈពេលជាង៤ម៉ោងពីថ្នាក់ដឹកនាំក្រុមអធិរាជស Real Madrid គឺលោក Florentino Perez និង លោក Jose Angel Sanchez បានសម្រេចថា Real Madrid នឹងជ្រើសរើសយកលោក Jose Mourinho ជាគ្រូបង្វឹកបណ្តោះអាសន្ន ពេញមួយរដូវកាល ប្រសិនបើក្លឹបត្រូវបណ្តេញលោក Solari’s ចេញពីតំណែង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមបញ្ជាក់លើនេះថា សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះក្នុងជំនួបរវាង Real Madrid និង Valladolid អាចជាថ្ងៃចុងក្រោយរបស់លោក Solari’s ផងដែរ នេះបើយោងតាមសារព័ត៌មានបរទេសចុះផ្សាយ។ សូមបញ្ជាក់ផងដែរថា សម្រាប់រដូវកាលថ្មីនេះ អធិរាជស ហាក់បីដូចជាប្រកួតធ្លាក់ទម្រង់យ៉ាងខ្លាំង ដោយក្រោមការដឹកនាំដោយលោក Solari’s Real Madrid កំពុងឈរក្នុងចំណាច់ថ្នាក់ទី៣ ដោយ២៦ប្រកួតកន្លងមក ឈ្នះ ១៥ ចាញ់៨ និងស្មើ៣ ដែលនេះគឹជាកំណត់ត្រាមួយដែលយ៉ាប់បំផុតក្នុង១០ឆ្នាំចុងក្រោយនេះ។ ចំណែកឯលោក Jose Mourinho ក៏គេមិនទាន់ឃើញមានការឆ្លើយតបទៅកាន់ប្រធានក្លឹបទាំង២រូបនេះនៅតាមបណ្តាញសារព័ត៍មានផ្សេងៗនូវឡើយនោះទេ៕