ទូរទស្សន៍ជាតិកម្ពុជាទទួលសិទ្ធិផ្តាច់មុខផ្សាយព្រឹត្តិការណ៍បាល់ទាត់ហ្វូតសាល់អាស៊ាន ដែលនឹងប្រព្រឹត្តទៅ នៅខែតុលា ឆ្នាំ២០១៩ខាងមុខនេះ
បើយោងតាមការប្រកាសរបស់ក្រសួងព័ត៌មាន( AKP ) បានឲ្យដឹងថា ប្រទេសវៀតណាមប្រកាសផ្តល់សិទ្ធិដល់ទូរទស្សន៍ជាតិកម្ពុជាអាចផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិវៀត ណាម ក្នុងព្រឹត្តិកាណ៍ប្រកួតបាល់ទាត់ហ្វូតសាល់អាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០១៩ខាងមុខនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងឱកាសជំនួបពិភាក្សាការងាររវាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តមVU HAI អគ្គនាយករងវិទ្យុសម្លេងវៀតណាមVOV កាលពីថ្ងៃទី៦ ខែមីនា នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តមVU HAI អគ្គនាយករង វិទ្យុសម្លេងវៀតណាមVOVបានឲ្យដឹងថា រដ្ឋាភិបាលវៀតណាម បានផ្ដល់ សិទ្ធិផ្តាច់មុខ ឲ្យទូរទស្សន៍ជាតិកម្ពុជាទទក ធ្វើការផ្សាយបន្តពីVOV តែមួយគត់នៅក្នុងប្រទេសកម្ពុជាពីការប្រកួតបាល់ទាត់ ហ្វូតសាល់អាស៊ាន ដែលប្រព្រឹត្តទៅ នៅខែតុលា ឆ្នាំ២០១៩ខាងមុខនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ឯកឧត្តមបានបន្តថា ការប្រកួតបាល់ទាត់ហ្វូតសាល់កីឡាករ ប្រទេសកម្ពុជា ក៏មានវត្តមានចូលរួមប្រកួតផងដែរ ក្នុងពូលA។ ឯកឧត្តម VU HAI បានសំដែងនូវការរីករាយ ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀត ក្នុងរយៈពេល ប្រមាណជាង ៣០ឆ្នាំមុន ដែលរូបលោកធ្លាប់បានធ្វើការ រយៈពេល ១ឆ្នាំ នៅវិទ្យុជាតិកម្ពុជា។
ដូច្នេះវត្តមានរបស់លោកមកកម្ពុជានាឱកាសនេះ គឺដើម្បីជំរុញពង្រឹង ពង្រីក នូវកិច្ចសហប្រតិបត្តិការរវាង វិទ្យុសម្លេងវៀតណាមVOV ជាមួយក្រសួងព័ត៌មានកម្ពុជា ឲ្យកាន់តែស្អិតរមួតបន្ថែមទៀត។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះវិទ្យុសម្លេងវៀតណាមVOV ដែលបានផ្តល់សិទ្ធិដល់ទូរទស្សន៍ជាតិកម្ពុជាក្នុងការ ផ្សាយព្រឹត្តិការណ៍បាល់ទាត់នេះ ដើម្បីអោយប្រជាពល រដ្ឋខ្មែរបានដឹងពីព្រឹត្តិការណ៍នេះ ឲ្យបានទូលំទូលាយ ពីកីឡាករខ្មែរដែលប្រកួតនៅវៀតណាម។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា VOVដែលជានិច្ចកាល តែងតែបានផ្ដល់នូវការ គាំទ្រដល់វិស័យ ផ្សព្វផ្សាយ នៅក្នុងប្រទេសកម្ពុជា ពិសេសកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា VOV បានផ្ដល់នូវម៉ាស៊ីនផ្សាយវិទ្យុ និងទូរទស្សន៍ រួមទាំងសម្ភារៈឧបករណ៍ បច្ចេកទេសជាច្រើនដល់កម្ពុជាសម្រាប់បំរើការកផ្សាយនៅកម្ពុជា។ ទន្ទឹមនេះដែរVOV ក៏បានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ដល់មន្ត្រីកម្ពុជា បានយល់ដឹង ចេះប្រើប្រាស់ ម៉ាស៊ីនផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍ ដោយសារតែឧបករណ៍ទាំងអស់នោះ សុទ្ធតែថ្មី និងទំនើប ស្របតាមការរីក ចំរើនបច្ចេកវិទ្យា៕
ប្រភព : របស់ក្រសួងព័ត៌មាន( AKP )