Aston Villa អញ្ជើញចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ទៅទស្សនកិច្ច១សប្ដាហ៍
ក្លិបបាល់ទាត់ Aston Villa របស់អង់គ្លេសបានជ្រើសរើស ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា និង អ្នកចាំទី ស៊ូ យ៉ាទី សម្រាប់ដំណើរទស្សនកិច្ចមួយសប្ដាហ៍។
អ្នកទាំង២ដឹកនាំដោយលោក យ៉ង វិចិត្រ ចេញដំណើរពីប្រទេសកម្ពុជា នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៣ នេះ ដល់ថ្ងៃទី១៤ ខែធ្នូ។ ក្នុងនោះក៏មានការទស្សនាជំនួបរវាង Aston Villa និង Arsenal និងការទៅមើលទីតាំងហ្វឹកហាត់នៅកីឡដ្ឋាន Villa Park។
ដំណើរទស្សនានេះមានរយៈពេល ១សប្ដាហ៍ ហើយមិនមានតែកីឡាករកម្ពុជាប៉ុណ្ណោះទេ បណ្ដាកីឡាករក្នុងប្រទេសនៅតំបន់អាស៊ានមួយចំនួនដូចជា ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ក៏ត្រូវបានអញ្ជើញចូលរួមផងដែរ៕