Modric ខឹងមិត្តរួមក្រុម Rebic រឿងរវល់តែដូរស្បែកជើង ធ្វើឲ្យអេស្ប៉ាញតាមស្មើ
Luka Modric ខឹងយ៉ាងខ្លាំងដែលក្រូអាតមានគ្នាតែ១០នាក់ពេលកំពុងនាំមុខអេស្ប៉ាញ១ទល់នឹង០ទៅហើយ។
បើតាម Marca គឺ Modric អត់សប្បាយចិត្តពេលមិត្តរួមក្រុម Ante Rebic ដើរចេញពីទីលានដើម្បីដូរស្បែកជើង ដែលមានន័យថា ក្រូអាតមានគ្នាតែ១០នាក់ ហើយអេស្ប៉ាញក៏មានឱកាសយកប្រៀប និងតាមស្មើក្នុងនាទី៣៨ ដោយ Pablo Sarabia។
ក្រូអាតបាននាំមុខមួយគ្រាប់មុនក្នុងនាទីទី២០ ដោយសារតែការភ្លាត់ចូលទីខ្លួនឯងរបស់ខ្សែបម្រើអេស្ប៉ាញ Pedri។
Modric ថែមទាំងទាមទារឲ្យ Rebic បកស្រាយរឿងចេញពីទីលានស៊ីពេលដល់ទៅ៣នាទីហ្នឹង។ សូម្បីតែគ្រូក្រូអាត Zlatko Dalic ក៏ខឹង និងបន្ទោស Rebic ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ដែរ។
តាមពិតទៅកំហុសរបស់ Rebic មិនត្រូវបានអ្នកទស្សនាចាប់អារម្មណ៍ទេ ប៉ុន្តែ Modric និងគ្រូ Dalic រអ៊ូរទាំតែរឿងតែហ្នឹង។ បើតាមអ្នកជំនាញមួយរូបសង្កត់ធ្ងន់ថា ការទៅប្ដូរស្បែកជើងរបស់ Rebic នេះហើយជាដើមចមដែលក្រូអាតចាញ់។
សារព័ត៌មាន Marca បានប្រៀបកំហុសអ្នកចាំទី Unai Simon និង Rebic ថា “៖កីឡាករអេស្ប៉ាញនាំគ្នាលើកទឹកចិត្តសមាជិកក្រុម តែខាងក្រូអាតវិញនាំគ្នាបន្ទោសរឿង Rebic។”
បើនិយាយពីកំហុសអ្នកចាំទី Simon វិញ គឺនៅនាទីទី២០ Pedri បានប៉ះត្រលប់ក្រោយ តែអ្នកចាំទីរូបនេះយកអត់បាន បាល់ក៏ចូលតែម្ដង។
លទ្ធផលសរុបនៃការប្រកួត គឺអេស្ប៉ាញឈ្នះ៥ទល់នឹង៣។ ក្នុងការប្រកួត៩០នាទី ក្រុមទាំង២ស្មើគ្នា៣ទល់នឹង៣ ហើយក៏ឈានដល់ម៉ោងបន្ថែម១៥នាទី២ដង។ Alvaro Morata និង Mikel Oyarzabal រកបានម្នាក់មួយគ្រាប់បន្ថែមទៀត៕
https://www.youtube.com/watch?v=TwLeqlGW-Zk