Ancelotti ថា កូនក្រុម Real Madrid ៣នាក់នេះនឹងនៅតែខ្លាំងដល់ឆ្នាំ២០៣១
ក្រោយយកឈ្នះ Granada ដោយលទ្ធផល១ទល់នឹង៤ ក្នុងការប្រកួតក្របខណ្ឌ La Liga នៅថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា លោក Carlo Ancelotti គ្រូបង្គោល Real Madrid ថ្លែងថា ក្នុងការរៀបចំក្រុមៗម្ដង លោកមិនចាំបាច់ចំណាយពេលនិយាយច្រើនដើម្បីប្រាប់ដល់កម្លាំងសំខាន់៣រូប គឺ Casemiro, Toni Kroos និង Luka Modric ទេ។
គ្រូបង្វឹកជនជាតិអ៊ីតាលីនិយាយបែបកំប្លែងថា Legend ទាំង៣នាក់នេះនឹងនៅតែខ្លាំងដល់ឆ្នាំ២០៣១។
“គ្មានអ្វីនិយាយច្រើនទេចំពោះកម្រិតសមត្ថភាពរបស់ពួកគេដែលខ្ពស់ស្រាប់ទៅហើយ។ សម្រាប់ខ្ញុំ ពួកគេនៅតែជាខ្សែបម្រើដ៏ខ្លាំងលើលោក។ របៀបដែលពួកគេលេងហ្នឹងពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែនទែន មិនមែនដោយសារតែខ្ញុំប្រាប់ទេ ជាសមត្ថភាពធម្មជាតិពិតៗ។ ចាំតែមើលទៅ។ ចាំមើលៗ ១០ឆ្នាំទៀត ទៅជាម៉េចវិញ។” នេះជាការបញ្ជាក់របស់លោក Ancelotti។
ជ័យជម្នះ១ទល់នឹង៤លើ Granada បានរុញ Real Madrid ទៅកាន់កំពូលតារាង La Liga ដោយមាន៣០ពិន្ទុក្នុងដៃ៕