ក្លិបចាស់របស់ Pele ធ្លាក់ទៅលីគ២ប្រេស៊ីលលើកដំបូង
ក្រុម Santos ដែលធ្លាប់បណ្ដុះបានកីឡាករបាល់ទាត់ប្រេស៊ីលឆ្នើមៗដូចជា Pele ជាដើមនោះ បានធ្លាក់ទៅកាន់លីគទី២ប្រេស៊ីល ជាលើកដំបូងក្នុងរយៈពេល១១១ឆ្នាំ។
ការចាញ់ Fortaleza ក្នុងដីដោយលទ្ធផល១ទល់នឹង២ មានន័យថា ពួកគេត្រូវធ្លាក់ចេញពីលីគកំពូលប្រេស៊ីល។
Santos ធ្លាប់ឈ្នះជើងឯកកម្រិតរដ្ឋនៅប្រេស៊ីល ១២ដង, ឈ្នះលីគកំពូល៦ដង និង Copa Libertadores ចន្លោះឆ្នាំ១៩៥០ និង៦០៕