
Kane តាមស្មើចំនួនគ្រាប់បាល់វីរបុរសជម្រើសជាតិអង់គ្លេស
Harry Kane បានតាមស្មើចំនួនគ្រាប់បាល់របស់ Sir Bobby Charlton ក្នុងក្រុមជម្រើសជាតិអង់គ្លេស ដោយរកបាន៤៩គ្រាប់ ក្រោយទាត់បាល់១១ម៉ែត្រក្នុងការប្រកួតមិត្តភាពឈ្នះស្វីស។
ក្នុងការប្រកួតនោះ អ្នកចាំទី Jordan Pickford ជួយក្រុមបានយ៉ាងច្រើន តែនៅតែមិនអាចរក្សាសំណាញ់ពីការតែតរបស់ Breel Embolo ក្នុងនាទី២២។
យ៉ាងណា Luke Shaw បានតាមស្មើក្នុងនាទី៤៥+១។ ដល់នាទី៧៨ Kane បានទាត់បាល់ពិន័យ១១ម៉ែត្រដែលជាគ្រាប់ជ័យជម្នះ។
ដូច្នេះ Kane ត្រូវការ៤គ្រាប់ទៀតដើម្បីតាមស្មើចំនួនរបស់អតីតតារាឆ្នើម Wayne Rooney ដែលមាន៥៣គ្រាប់៕