ស្ងាត់ៗ Liverpool ត្រៀមទិញយកខ្សែការពារកណ្តាលពី RB Leipzig
ក្រុមហង្សក្រហម Liverpool បន្ទាប់ពីបានបង្ហាញទម្រង់លេងមិនបានល្អនារដូវកាលនេះក្នុងក្របខ័ណ្ឌ English Premier League បានធ្វើឲ្យថ្នាក់ដឹកនាំក្រុមត្រៀមកញ្ចប់លុយមួយចំនួនធំ ដើម្បីនាំយកកីឡាករដែលមានគុណភាពយកមកជួយពង្រឹងក្រុមនារដូវកាលក្រោយនេះ។ ជាក់ស្តែងបើយោងតាមសារព័ត៌មាន “ The Athletic” បានចុះផ្សាយឲ្យដឹងថា ហង្សក្រហមត្រៀមចុះហត្ថលេខានាំយកកីឡាករខ្សែបម្រើវ័យក្មេងសញ្ជាតិបារាំង Ibrahima Konate ពីក្រុម RB Leipzig ក្នុងក្របខ័ណ្ឌប្រទេសអាឡឺម៉ង់ យកមកកាន់តំបន់ Merseyside នារដូវក្តៅខាងមុខនេះ។
គួរបញ្ជាក់ថា Ibrahima Konate ជាកីឡាករលេងក្នុងតួនាទីខ្សែការពារកណ្តាលដែលមានល្បឿនលឿន ហើយត្រូវបានគេចាត់ទុកថា ជាខ្សែបម្រើកណ្តាលដ៏មានឥទ្ធិពលមួយក្នុងចំណោមកីឡាករវ័យក្មេងកនៅតំបន់អឺរ៉ុប។ កីឡាករវ័យ២១ឆ្នាំរូបនេះ ត្រូវបាន RB Leipzig នាំយកពីក្លឹប Sochaux ក្នុងក្របខ័ណ្ឌ League 1 ប្រទេសបារាំងនាឆ្នាំ ២០១៧។ គិតមកត្រឹមពេលនេះកីឡាកររូបនេះបានបង្ហាញខ្លួន៨៦លើកឲ្យ RB Leipzig ព្រមទាំងបានសុទ្ធបាល់បញ្ជូលទីបានចំនួន៤គ្រាប់៕ ខាងក្រោមនេះគឺជាសមត្ថភាពលេងរបស់ Ibrahima Konate!!