
Honda មើលឃើញថា ៣០ នាទីដំបូងកម្ពុជាធ្វើបានល្អណាស់
ក្រោយបញ្ចប់ការប្រកួតមិត្តភាពអន្តរជាតិក្រោមការដឹកនាំលើកដំបូងដោយកម្ពុជាចាញ់ ម៉ាឡេស៊ី ៣ ទល់ ១ កាលពីម្សិលមិញនាពហុកីឡដ្ឋានជាតិអូឡាំពិក អ្នកចាត់ការក្រុមគោព្រៃលោក Honda មើលឃើញថាកូនក្រុមរបស់លោកចាប់ផ្តើមបានល្អខ្លាំងនៅ៣០នាទីដំបូង ។
ក្នុងសន្និសីទលោកបាននិយាយថា៖ ពេលដែលយើងចាញ់តែងតែស្វែងរកចំនុចខ្វះខាត ហើយថ្ងៃនេះខ្ញុំពេញចិត្តការលេងរបស់កូនក្រុមរបស់ខ្ញុំ ពួកគេធ្វើបានយ៉ាងល្អនៅ៣០នាទី ដំបូងទាំងការគ្រប់គ្រងបាល់ ការប៉ះ ជាដើម ទោះបីការហ្វឹកហាត់បានត្រឹម១សប្តាហ៍ ។ លោកបន្ថែម កីឡាករទាំងអស់បានបំពេញតាមការណែនាំរបស់លោក៩០ ភាគរយហើយ ដូចនេះយើងនឹងប្រឹងប្រែងបន្តទៀត ។
សូមបញ្ជាក់ថា នេះជាការដឹកនាំលើកដំបូងក្នុងក្រុមជម្រើសជាតិបាល់ទាត់កម្ពុជារបស់លោក បុរសជនជាតិជប៉ុនក្រោយសហព័ន្ធតែងតាំងជាអ្នកចាត់ការថ្មី ខណៈកម្ពុជាគ្រោងប្រកួតមិត្តភាពជាមួយ សង្ហឹបុរី នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០១៨ មុនឈានដល់ប្រកួតពានរង្វាន់ AFF Championship នៅអំឡុងខែវិច្ឆិការ ខាងមុខ ៕ រូបភាព ៖ FFC អត្ថបទ៖ជោគជ័យ