
World Cup 2018៖ កីឡាករជម្រើសជាតិអេស្ប៉ាញ មានតំលៃខ្លួនខ្ពស់ជាងគេ
តាមការវិភាគពីទិន្នន័យទីផ្សារផ្លាស់ប្តូរកីឡារ Transfermarket បានប៉ាន់ស្មានថា តំលៃខ្លួនកីឡាករ ៧៣៦នាក់ (មួយក្រុម ២៣នាក់) របស់ក្រុមបាល់ទាត់ជម្រើសជាតិទាំង ៣២ប្រទេស ដែលទៅបង្ហាញខ្លួន ក្នុងការប្រកួតបាល់ទាត់ World Cup នាពេលខាងមុខ គឺមានប្រមាណ ៩ពាន់លានផោន ឬ ស្មើនឹង ១២ពាន់លានដុល្លារអាមេរិក។ ក្រុមបាល់ទាត់ជម្រើសជាតិ អេស្ប៉ាញ គឺជាក្រុមមួយ ដែលប្រមូលផ្តុំដោយកីឡាករមានតំលៃខ្លួន ថ្លៃជាងគេ។ ចំណែកក្រុមជម្រើសជាតិ ប្រេស៊ីល ព័រទុយហ្កាល និងអាហ្សង់ទីន មិនសូវមានកីឡាករដែលមានតំលៃខ្លួនខ្ពស់ទាំងអស់ទេ ប៉ុន្តែ Superstar ប្រចាំក្រុមដូចជា Cristiano Ronaldo, Neymar និង Messi មានតំលៃខ្លួន ស្មើនឹងតំលៃខ្លួនសរុបរបស់កីឡាករ ៩ក្រុមជម្រើសជាតិប្រទេសខ្លះឯណ្ណោះ។
យើងមកតាមដានពីតំលៃខ្លួនក្រុមជម្រើសជាតិទាំង ៣២ក្រុម រាប់ពីលេខតូចទៅមុន៖
- ប៉ាណាម៉ា (Panama)
កីឡាករទាំងអស់មានតំលៃសរុប : 8.7 លានផោន ឬស្មើនឹង11.7លានដុល្លារ។
- អារ៉ាប់ប៊ីសាអូឌីត (Saudi Arabia)
កីឡាករទាំងអស់មានតំលៃសរុប : 15.1 លានផោន ឬស្មើនឹង20.2 លានដុល្លារ។
- ប៉េរូ (Peru)
កីឡាករទាំងអស់មានតំលៃសរុប : 32.6 លានដុល្លារ ឬ ស្មើនឹង43.6 លានដុល្លារ។
- កូស្តា រីកា (Costa Rica)
កីឡាករទាំងអស់មានតំលៃសរុប : 37.02 លានផោន ឬ ស្មើនឹង 49.5 លានដុល្លារ។
- អ៊ីរ៉ង់ (Iran)
កីឡាករទាំងអស់មានតំលៃសរុប : 37.4 លានផោន ឬ ស្មើនឹង 50 លានដុល្លារ។
- អូស្ត្រាលី (Australia)
កីឡាករទាំងអស់មានតំលៃសរុប : 43.6 លានផោន ឬស្មើនឹង 58.4 លានដុល្លារ។
- ទុយណេស៊ី (Tunisia)
កីឡាករទាំងអស់មានតំលៃសរុប : 46.2 លានផោន ឬ ស្មើនឹង 61.8 លានដុល្លារ។
- ជប៉ុន (Japan)
កីឡាករទាំងអស់មានតំលៃសរុប : 61.5 លានផោន ឬ ស្មើនឹង 82.3 លានដុល្លារ។
- អ៊ីស្លង់ (Iceland)
កីឡាករទាំងអស់មានតំលៃសរុប : 65.1 លានផោន ឬ ស្មើនឹង 87.1 លានដុល្លារ។
- កូរ៉េខាងត្បូង (South Korea)
កីឡាករទាំងអស់មានតំលៃសរុប : 74.2 លានផោន ឬ ស្មើនឹង 96.9 លានដុល្លារ។
- ស៊ុយអែត (Sweden)
កីឡាករទាំងអស់មានតំលៃសរុប : 103.4 លានផោន ឬស្មើនឹង 138.4 លានដុល្លារ។
- រុស្ស៊ី (Russia)
កីឡាករទាំងអស់មានតំលៃសរុប : 104.6 លានផោន ឬ ស្មើនឹង 140 លានដុល្លារ។
- ម៉ូរ៉ូកូ (Morocco)
កីឡាករទាំងអស់មានតំលៃសរុប : 105.5 លានផោន ឬ ស្មើនឹង 141.2 លានដុល្លារ។
- នីស្សេរីយ៉ា (Nigeria)
កីឡាករទាំងអស់មានតំលៃសរុប : 115.1 លានផោន ឬ ស្មើនឹង 154 លានដុល្លារ។
- ម៉ិកស៊ិកូ (Mexico)
កីឡាករទាំងអស់មានតំលៃសរុប : 129.4 លានផោន ឬ ស្មើនឹង173.2 លានដុល្លារ។
- អេហ្ស៊ីប (Egypt)
កីឡាករទាំងអស់មានតំលៃសរុប : 172.9 លានផោន ឬ ស្មើនឹង 231.4 លានដុល្លារ។
- ស្វីស (Switzerland)
កីឡាករទាំងអស់មានតំលៃសរុប : 187.1 លានផោន ឬ ស្មើនឹង 250.4 លានដុល្លារ។
- ស៊ែរប៊ី (Serbia)
កីឡាករទាំងអស់មានតំលៃសរុប : 211.2 លានផោន ឬស្មើនឹង 282.6 លានដុល្លារ។
- ដាណឺម៉ាក (Denmark)
កីឡាករទាំងអស់មានតំលៃសរុប : 223.6 លានផោន ឬស្មើនឹង 299.2 លានដុល្លារ។
- កូឡុំប៊ី (Colombia)
កីឡាករទាំងអស់មានតំលៃសរុប : 223.8លានផោន ឬស្មើនឹង299.5 លានដុល្លារ។
- ប៊ូឡូញ (Poland)
កីឡាករទាំងអស់មានតំលៃសរុប : 230.3 លានផោន ឬ ស្មើនឹង 308.2 លានដុល្លារ។
- សេណេហ្គាល់ (Senegal)
កីឡាករទាំងអស់មានតំលៃសរុប : 247.8លានផោន ឬ ស្មើនឹង 331.6 លានដុល្លារ។
- ក្រូអាត (Croatia)
កីឡាករទាំងអស់មានតំលៃសរុប : 302.5 លានផោន ឬ ស្មើនឹង 405 លានដុល្លារ។
កីឡាករដែលមានតំលៃខ្លួនថ្លៃបំផុត គឺ Ivan Rakitic ៖ 44 លានផោន ស្មើនឹង 59 លានដុល្លារ។
- អ៊ុយរ៉ាហ្គាយ (Uruguay)
កីឡាករទាំងអស់មានតំលៃសរុប : 323.4 លានផោន ឬ ស្មើនឹង 432.8 លានដុល្លារ។
កីឡាករដែលមានតំលៃខ្លួនថ្លៃបំផុត គឺ Luis Suarez ៖ 61.5 លានផោន ឬ ស្មើនឹង 82.3 លានដុល្លារ។
- ព័រទុយហ្គាល់ (Portugal)
កីឡាករទាំងអស់មានតំលៃសរុប : 411.04 លានផោន ឬ ស្មើនឹង 550 លានដុល្លារ។
កីឡាករដែលមានតំលៃខ្លួនខ្ពស់បំផុត គឺ Cristiano Ronaldo ៖ 87.9 លានផោន ឬ ស្មើនឹង 117.7 លានដុល្លារ។
- អាហ្សង់ទីន (Argentina)
កីឡាករទាំងអស់មានតំលៃសរុប : 614.2 លានផោន ឬ ស្មើនឹង 822 លានដុល្លារ។
កីឡាករដែលមានតំលៃខ្លួនថ្លៃខ្ពស់បំផុត គឺ Lionel Messi ៖ 158.2 លានផោន ឬ ស្មើនឹង 211.7 លានដុល្លារ។
- បែលហ្ស៊ិក (Belgium)
កីឡាករទាំងអស់មានតំលៃសរុប : 660.9 លានផោន 884.6 លានដុល្លារ។
កីឡាករដែលមានតំលៃខ្លួនខ្ពស់បំផុត គឺ Kevin De Bruyne ៖ 131.9 លានផោន ឬ ស្មើនឹង 176.5 លានដុល្លារ។
- អង់គ្លេស (England)
កីឡាករទាំងអស់មានតំលៃសរុប : 769.1 លានផោន ឬ ស្មើនឹង 1.02 ពាន់លានដុល្លារ។
កីឡាករដែលមានតំលៃខ្លួនខ្ពស់បំផុត គឺ Harry Kane ៖ 131.9 លានផោន ឬ ស្មើនឹង 176.7 លានដុល្លារ។
- អាល្លឺម៉ង់ (Germany)
កីឡាករទាំងអស់មានតំលៃសរុប : 771.8 លានផោន ឬស្មើនឹង 1.03 ពាន់លានដុល្លារ។
កីឡាករដែលមានតំលៃខ្លួនខ្ពស់បំផុត គឺ Toni Kroos ៖70.3 លានដុល្លារ ឬស្មើនឹង 94.1 លានដុល្លារ។
- ប្រេស៊ីល (Brazil)
កីឡាករទាំងអស់មានតំលៃសរុប : 808.01 លានផោន ឬ ស្មើនឹង 1.08 ពាន់លានដុល្លារ។
កីឡាករដែលមានតំលៃខ្លួនខ្ពស់បំផុត គឺ Neymar ៖ 158.2 លានផោន ឬ ស្មើនឹង $212 លានដុល្លារ។
- បារាំង France
កីឡាករទាំងអស់មានតំលៃសរុប : 907.7 លានផោន ឬ ស្មើនឹង 1.215 ពាន់លានដុល្លារ។
កីឡាករដែលមានតំលៃខ្លួនខ្ពស់បំផុត គឺ Kylian Mbappe ៖ 105.5 លានផោន ឬ ស្មើនឹង 141លានដុល្លារ។
- អេស្ប៉ាញ (Spain)
កីឡាករទាំងអស់មានតំលៃសរុប : 910.8 លានផោន ឬ ស្មើនឹង 1.21 ពាន់លានដុល្លារ។
កីឡាករដែលមានតំលៃខ្លួនខ្ពស់បំផុត គឺ Sergio Busquets ៖ 70.3 លានផោន ឬ ស្មើនឹង 94 លានដុល្លារ៕
ប្រភព៖ businessinsider