មឿន សុខហ៊ុច , ឌុម កែវដា និង ហ៊ីម សេរី សុទ្ធតែប៉ះដៃគូចាស់ថ្ងៃអាទិត្យ នេះ
នៅថ្ងៃអាទិត្យ ទី១០ មិថុនា នេះនាសង្វៀន ស៊ី អ៊ិន ស៊ី មានការប្រកួតពីរសង្វៀនផ្សេងគ្នាក្នុងថ្ងៃតែ មួយក្នុង នោះការប្រកួត ដណ្តើមពិន្ទុពានរង្វាន់ ISI រដូវកាលទី២ និង ការប្រកួតមិត្តភាព ស្រាបៀប្លេកខេត ដោយក្នុងក្នុងចំណោមបួនគូមានបីគូជាជំនួបសងសឹករបស់ កីឡាករគុនខ្មែរនិងថៃ ។
ម៉ោង ១១ ព្រឹក មឿន សុខហ៊ុច ត្រូវប៉ះដៃគូចាស់ក្នុងជុំទីមួយរបស់គេគឺ ផ្លាយណយ កន្លងមក ពួកគេទាំងពីរធ្លាប់ជួបគ្នាបីដងរួមមកហើយដោយ សុខហ៊ុច ឈ្នះពីរដង និងចាញ់ម្តង ខណៈមួយគូខ្សែក្រវាត់មួយទៀត ជឹម ចិត្រា ប្រកួតជាមួយ ដិនណាផូ កូនកាត់បារាំងថៃ ។
ម៉ោង ២.៣០ នាទីរសៀលសុទ្ធការជំរាស់បញ្ជីចាស់របស់កីឡាករថៃនិងខ្មែរក្នុងនោះ ហ៊ីម សេរី ប្រកួតជាមួយ លុកយ៉ត ដែលពីរលើកកន្លងមកកូនសិស្សរបស់លោក មាស សុខគ្រី ចាញ់ម្តង និងចុងក្រោយឈ្នះវិញដោយសារកីឡាករថៃមានរបួសដៃក្នុងទឹកទីមួយ ។
ចំណែក ឌុម កែវដា ដាក់ពាក្សសុំជួប ភិតសាហ្វា ជាលើកទីពីរបន្ទាប់ពីលើកទីមួយចាញ់កីឡាករថៃ រូបនេះទាំងប្រផុតប្រផើយ ៕