Henderson ផ្ទេរពី Man UTD ទៅ Crystal Palace
Crystal Palace បានសម្រេចការផ្ទេរអ្នកចាំទី Dean Henderson ពី Manchester United លើកិច្ចសន្យា៥ឆ្នាំ ក្នុងតម្លៃ១៥លានផោន បូកនឹងថ្លៃបន្ថែម៥លានផោនទៀត។
អ្នកចាំទីអង់គ្លេសខាងលើបានចំណាយពេលនៅ Nottingham Forest លើកិច្ចសន្យាខ្ចីពីបិសាចក្រហមរដូវកាលមុន តែ Nottingham ទិញបាន Matt Turner ពី Arsenal។
Henderson ជាសមាជិកថ្មីទី៣របស់ Crystal Palace បន្ទាប់ពីការមកដល់របស់ខ្សែបម្រើកូឡុំប៊ី Jefferson Lerma និងខ្សែប្រយុទ្ធប្រេស៊ីល Matheus Franca៕