
ពានរង្វាន់បាល់ទាត់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាគ្រោងរៀបចំរដូវកាលទី២
លោក ហួត គឹមងួន ស្ថាបនិក ពានរង្វាន់បាល់ទាត់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា បានបង្ហើបអំពីគម្រោង រៀបចំការប្រករដូវកាលទី២ បន្ទាប់ពីខកខានរៀបចំរយៈពេលយូរដោយសារតែបញ្ហាកូវីដ១៩ ។
លោក ហួត គឹមងួន ដែលគេហៅក្រៅថា Dori បានបញ្ជាក់ថា មានមិត្តភក្តបងប្អូនយើងជាច្រើនឧស្សាហ៍សួរពីរដូវកាលទី២ នៃ ពានរង្វាន់បាល់ទាត់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធ រំលឹកផងដែរថាកាលពីរដូវកាលទី១យើងប្រមូលថវិកាជួយដល់ មន្ទីរពេទ្យគន្ធបុប្ផាបាន $17604.30 តែយើងបានផ្អាកការរៀបចំរដូវកាលទី២ដោយសារការរាតត្បាតនៃមេរោគ Covid-19 រហូតមកដល់ឥលូវក៏នៅតែមិនទាន់បានរៀបចំក៏ដោយសារខ្ញុំរវល់នឹងការងារពេកមិនអាចទាន់ដកខ្លួនឆ្លៀតពេលបាន សង្ឃឹមថានឹងកើតឡើងម្តងទៀតឆាប់ៗនេះ អរគុណបងប្អូនដែលតែងតែគាំទ្រនូវសកម្មភាពមនុស្សធម៌ និងការងារសង្គមទាំងឡាយ ។
សូមបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា រដូវកាលទី១ ជើងឯកបានទៅលើក្រុមបាល់ទាត់ មហាហង្ស ដោយយកឈ្នះក្រុម 7NG ១ ទល់ ០ ដែលធ្វើឡើងកាលពីខែ មករា ឆ្នាំ ២០២២ កន្លងទៅ ៕