Cazorla សុខចិត្តយកតែជាង១០ម៉ឺនដុល្លារក្នុងមួយឆ្នាំដើម្បីផ្ទេរទៅក្រុមចាស់ខ្លួន
ខ្សែបម្រើ Santi Cazorla បានយល់ព្រមបន្ថយប្រាក់ខែខ្លួន៩០ភាគរយដើម្បីចូលរួមជាមួយក្រុមចាស់ Real Oviedo ប្រៀបទៅនឹងអ្វីដែលគេទទួលបានកាលលេងនៅក្រុមក្នុងលីគកំពូលកាតារ។
កាលនៅ Al Sadd អតីតកីឡាករ Arsenal ខាងលើទទួលបាន១លាន៦សែនដុល្លារអាមេរិកក្នុងមួយឆ្នាំ តែមកដល់ Oviedo គេយកតែ១៦៨០០០ដុល្លារអាមេរិកប៉ុណ្ណោះ។
កាលឆ្នាំ២០១១ Cazorla ក៏ធ្លាប់ចំណាយលុយជួយ Oviedo ដើម្បីចៀសពីការក្ស័យធុនផងដែរ៕